វៀតណាម-អាមេរិកចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាជាតិគីមីពូលពណ៌លឿងទុំ
05/12/2013 09:08
(VOVworld) – នាថ្ងៃទី ៤ ធ្នូ សម័យប្រជុំជាប្រចាំឆ្នាំលើកទី ៨ នៃគណៈកម្មាធិការ ពិគ្រោះយោបល់ចំរុះអាមេរិក-វៀតណាម (JAC) អំពីបញ្ហាជាតិគីមីពូលពណ៌លឿងទុំ/ Dioxine បានប្រព្រឹត្តទៅ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀត ណាម)។

បណ្តាតំណងក៏បានឧទ្ទេសនាមនិងចែករំ លែកបទពិសោធន៍លើវិស័យសំអាតទីកន្លែងដែលបាន បំពុលដោយជាតិគីមីពុល ពណ៌លឿងទុំនៅវៀតណាម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ ធ្នូ សម័យប្រជុំជាប្រចាំឆ្នាំលើកទី ៨ នៃគណៈកម្មាធិការ ពិគ្រោះយោបល់ចំរុះអាមេរិក-វៀតណាម (JAC) អំពីបញ្ហាជាតិគីមីពូលពណ៌លឿង ទុំ/ Dioxine បានប្រព្រឹត្តទៅនៅទីក្រុង Da Nang (ភាគកណ្ដាលវៀត ណាម)។ នេះគឺ ជាឱកាសដើម្បីបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនិងអាមេរិកផ្លាស់ប្តូរទស្សនៈនិង បើកទូលាយខ្លឹមសារសន្ទនាអំពីរាល់បញ្ហាទាក់ទិនដល់ជាតិគីមី ពុលពណ៌រលឿង ទុំ/ Dioxine។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀតណាម លោក David B.Shear បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេសទាំង ២ បានឯកភាពទស្សនៈ អំពីកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយក្នុងការដោះ ស្រាយផលវិបាកក្រោយ សង្គ្រាម។ នេះគឺជាបុព្វបទដើម្បីប្រទេសទាំង ២ អភិវឌ្ឍន៍ទំនាក់ទំនងឆ្ពោះទៅ អនាគត។ បណ្តាតំណងក៏បានឧទ្ទេសនាមនិងចែករំលែកបទពិសោធន៍លើវិស័យ សំអាតទីកន្លែងដែលបានបំពុលដោយជាតិគីមីពុល ពណ៌លឿងទុំនៅវៀតណាម គោលនយោបាយសុខាភិបាលរបស់វៀតណាម ដែលទាក់ទិនដល់ជាតិគីមីពុល ពណ៌លឿងទុំ ជាដើម៕
Related
More




