VOV WorldVOV World
វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
16/08/2015 09:29
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបែឡារូស និងរុស្ស៊ី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤សីហា ក្រុមការងារគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដឹកនាំដោយលោក Pham Xuan Duong អនុប្រធានអចិន្ត្រៃយ៍
វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
វៀតណាម រុស្ស៊ីនិងបែឡារូសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម           (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបែឡារូស និងរុស្ស៊ី ចាប់ពីថ្ងៃទី៦  ដល់ថ្ងៃទី១៤សីហា ក្រុមការងារគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដឹកនាំដោយលោក  Pham Xuan Duong អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសេដ្ឋកិច្ច​មជ្ឈឹម ​បានមាន ជំនួបធ្វើការជាមួយ បណ្ដាក្រសួង វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់ ​អង្គភាពអាជីវកម្មបែឡារូស និងរុស្ស៊ី។នាថ្ងៃទី១១ សីហា ក្រុមការងារបានធ្វើការជាមួយរដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប Andrey Slepnev ។  ភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារនៃកិច្ច​សហប្រិតបត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម  និងវិនិយោគរវាងវៀតណាម និងសម្ព័ន្ធ​ភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ( EAEU ) ជាពិ សេសគឺការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ដែលបានវៀតណាម  និង EAEU បានចុះហត្ថលេខានា​ពេលថ្មីៗ​នេះ។  នាថ្ងៃទី១៤ សីហា ក្រុមការងារ  បានជួបធ្វើការជាមួយ​អនុរដ្ឋ​មន្ត្រី​ទី១ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី Alexey E.Likhachev ។ ភាគីទាំងពីរ​បាន​សង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងជំរុញតំលៃ ប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងដល់១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០៕