វៀតណាម-ថៃឆ្ពោះទៅគោលដៅតំលៃប្រាក់ពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លារអាមេរិក
17/07/2015 09:55
(VOV)_ឆ្ពោះទៅគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០ នាពេលថ្មីៗនេះ វៀតណាមនិងថៃ បានមានបណ្ដាសកម្មភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

វៀតណាម-ថៃឆ្ពោះទៅគោលដៅតំលៃប្រាក់ពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លារអាមេរិក (VOV)_ឆ្ពោះទៅគោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០ នាពេលថ្មីៗនេះ វៀតណាមនិងថៃ បាន មានបណ្ដាសកម្មភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មថៃ បានអោយដឹងថា៖ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កក្កដា នៅ ទីក្រុងបាងកក ប្រទេសទាំងពីរ នឹងមានកិច្ចប្រជុំ គណៈកម្មាធិការចម្រុះស្ដីពីពាណិជ្ជ កម្មទ្វេភាគី លើកទី២ ដើម្បីស្វែងរកដំណោះស្រាយនានា ជំរុញពាណិជ្ជកម្មក្នុង វិស័យកសិកម្ម។ ក្រៅពីនោះ ថៃ ក៏មានផែនការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដឹក ជញ្ជូនជាមួយវៀតណាម ឆ្លងតាមប្រទេសឡាវ បន្តជំរុញខ្លាំងការវិនិយោគធនាគារ ពាណិជ្ជកម្មនៅវៀតណាម សហប្រតិបត្តិការទ្វេភាគីអំពីកម្មសិទ្ធិបញ្ញា និងកសាង ផែនការធ្វើសកម្មភាព អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ នេះ គឺជាកិច្ចប្រជុំ១ដែលបានរៀបចំឡើង មុននឹងដំណើរទស្សនកិច្ចនៅថៃនិងអញ្ជើញ សហអធិបតីកិច្ចប្រជុំគណរដ្ឋមន្ត្រីរួម លើកទី៣ វៀតណាម-ថៃ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាថ្ងៃទី២៣ កក្កដាខាងមុខនេះ៕
Related







