VOV WorldVOV World
វៀតណាម-ថៃជំរុញទំនាក់ទំនងសហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែមទៀត
02/10/2013 11:06
(VOVworld) – វៀតណាមនិងថៃមានចំណុច វប្បធម៌ ប្រហាក់ប្រហែលគ្នានិងនេះគឺជាគ្រឹះស្ថានសំរាប់ ការអភិវឌ្ឍន៍រវាងប្រទេសទាំង ២ ក៏ដូចជា បណ្ដា ប្រទេសជាសមាជិកអាស៊ាន ផងដែរ។
វៀតណាម-ថៃជំរុញទំនាក់ទំនងសហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែមទៀត
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Thien Nhan​ទទួលជួបសន្ទនាអ្នកពិគ្រោះយោបល់ ជាន់ខ្ពស់នៃគណៈ បក្សដើម្បីប្រជាជនថៃ លោក Somchai Wongsavat (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២ តុលា ក្នុងការទទួលជួបសន្ទនាអ្នកពិគ្រោះយោបល់ ជាន់ខ្ពស់នៃគណៈ បក្សដើម្បីប្រជាជនថៃ លោក​ Somchai Wongsavat ដែល កំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងថៃមាន ចំណុច វប្បធម៌ប្រហាក់ប្រហែលគ្នានិងនេះគឺជាគ្រឹះស្ថានសំរាប់ការអភិវឌ្ឍន៍ រវាងប្រទេសទាំង ២ ក៏ដូចជា បណ្ដាប្រទេសជាសមាជិកអាស៊ាន ផងដែរ។ ឧបនាយករដ្ឋមន្ត្រី វៀតណាម បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការរវាងរដ្ឋាភិបាលថៃ ជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកពិគ្រោះយោបល់ជាន់ខ្ពស់នៃគណៈ បក្សដើម្បី ប្រជាជនថៃ លោក​ Somchai Wongsavat បានអះអាងនឹងខំប្រឹងប្រែងរួមជាមួយ វៀតណាមជំរុញទំនាក់ទំនង ទ្វេភាគីអភវិឌ្ឍន៍ដ៏ស៊ីជំរៅដោយឈរលើស្មារតី ដៃគូរយុទ្ធសាស្ត្រថៃ-វៀតណាម  ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំង ២ សន្តិភាពនិងស្ថិរភាពក្នុង ទំបន់និងលើសកលលោក៕