វៀតណាមព្រួយបារម្ភចំពោះការដែលចិនកសាងមូលដ្ឋានយោធានៅកោះ Quang Hoa
19/02/2016 10:51
(VOVworld)-ក្នុងការឆ្លើយសំភាសន៍អ្នកយកព័ត៌មានជាតិនិងអន្តរជាតិស្តីពី ប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានលើកាណាលទូរទស្សន៍
(VOVworld)-ក្នុងការឆ្លើយសំភាសន៍អ្នកយកព័ត៌មានជាតិនិងអន្តរជាតិស្តីពីប្រតិកម្ម របស់វៀតណាមចំពោះព័ត៌មានលើកាណាលទូរទស្សន៍និងទីភ្នាក់ងារ សារព័ត៌មាន បរទេសទាក់ទិនដល់ការដែលចិនកសាងមូលដ្ឋានឧទ្ធម្ភាកចក្រយោធាលើកោះ Quang Hoa និងដាក់ពង្រាយមីស៊ីលការពារអាកាសបាញ់ពីដី ប្រភេទ HQ-9 លើកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ នាថ្ងៃទី១៩កុម្ភៈ អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពពោលខាងលើ របស់ចិន។នេះជាសកម្មភាពរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះ ប្រជុំកោះ Hoang Sa គំរាមកំហែងសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ ក៏ដូចជា សន្តិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ។ វៀត ណាមសំណូមពរឲ្យចិនបញ្ឈប់ភ្លាមមួយរំពេចនូវសកម្មភាពខុសឆ្គង់ទាំងអស់នេះ”៕
Related







