វៀតណាមចូលរួមពិព័ណ៌ម្ហូបអាហារ Vibrant Tamil Nadu នៅឥណ្ឌា
15/08/2018 08:49
(VOVWORLD) -ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ខែសីហា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម IDA Scudder ទីក្រុង Madurai រដ្ឋ Tamil Nadu (ប្រទេសឥណ្ឌា) បានប្រព្រឹត្តទៅសន្និសីទនិង ពិព័ណ៌អន្តរជាតិអំពីម្ហូបអាហារ “Vibrant Tamil Nadu 2018”។

វៀតណាមចូលរួមពិព័ណ៌ម្ហូបអាហារ Vibrant Tamil Nadu នៅឥណ្ឌា នេះគឺជាពិព័ណ៌កសិកម្ម ស្បៀងអាហារ ម្ហូបអាហារ និងទឹកភេសជ្ជៈដ៏ធំនៅក្នុង តំបន់ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មរបស់រដ្ឋ Tamil Nadu ដោយមាន ការជួយឧបត្ថម្ភពីអាជ្ញាធររដ្ឋនិងអង្គការអន្តរជាតិ។ប្រតិភូវៀតណាមមានសហ គ្រាសចំនួន៧ដែលចូលរួមកម្មវិធីនេះ ហើយក្នុងពេលចូលរួមពិព័ណ៌នេះ សហគ្រាសវៀតណាមបានផ្សព្វផ្សាយអំពីម្ហូបអាហាររបស់វៀតណាម រួមទាំង ផ្លាស់ប្តូរ អំពីឱកាសធ្វើអាជីវកម្ម ជាពិសេសអំពាវនាវវិនិយោគិន របស់ឥណ្ឌា និង បណ្តា ប្រទេសនៅលើពិភពលោកមកចូលរួមកម្មវិធី ”សូមស្វាគមន៍និងវិនិយោគ នៅ វៀតណាម” ផងដែរ៕
Related







