VOV WorldVOV World
វៀតណាមចូលរួមជំនួបប្រាស្រ័យរវាងគណៈបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ
02/11/2015 09:58
(VOVworld) - គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោក Tran Dac Loi អនុប្រធានគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូល រួមជំនួបប្រា ស្រ័យលើកនេះ
វៀតណាមចូលរួមជំនួបប្រាស្រ័យរវាងគណៈបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ
(រូបថត៖AFP) (VOVworld) - ជំនួបប្រាស្រ័យអន្តរជាតិរវាងគណៈបក្សកុម្មុយនីស្តនិងកម្មករលើក ទី១៧ (IMCWP ១៧) ក្រោមប្រធានបទ “ភារកិច្ចរបស់គណៈបក្សកុម្មុយនីស្តនិងកម្ម ករក្នុងការបង្កើនការតស៊ូរបស់វណ្ណៈកម្មករប្រឆាំងនឹងការកេងប្រវ័ញ្ចរបស់លិទ្ធិមូល ធននិយម សង្គ្រាមចក្រព័ត្តិនិងលិទ្ធិហ្វាស៊ីត រំដោះវណ្ណៈនិងប្រជាជាតិដើម្បីលិទ្ធិ សង្គមនិយម” ត្រូវបានរៀបចំឡើងនៅទីក្រុង Istanbul របស់ទួកគីចាប់ពីថ្ងៃទី៣០ តុលាដល់ថ្ងៃទី១ វិច្ចិកា។គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួប ប្រាស្រ័យលើកនេះក៏ដូចជាជួបចរចារជាមួយគណៈប្រតិភូអន្តរជាតិជាច្រើនដើម្បី ពិភាគ្សាអំពីវិធានការបង្កើនទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ជំនួបប្រាស្រ័យលើកនេះបានប្រមូលផ្ដុំវាយតំលៃចំពោះបំរ៉ែបំទួលគួរឲ្យចាប់អា រម្មណ៍នៃស្ថានភាពអន្តរជាតិ អត្តចរិតនៃដំណើរការសេដ្ឋកិច្ច នយោបាយ សង្គម នានាដែលកំពុងប្រព្រឹត្តទៅក៏ដូចជាគ្រោះអាសន្នរឡើងជណ្ដើរនៃជំលោះអាវុធ ភាពតានតឹងសង្គមនៅតំបន់មួយចំនួនលើពិភពលោក។បណ្ដាតំណាងបានសង្កត់ ធ្ងន់ទៅលើតម្រូវការបង្កើនការចែករំលែកព័ត៌មាននិងសហការរវាងគណៈបក្ស កុម្មុយនីស្ត កម្មករនានាក្នុងស្ថានការនាបច្ចុប្បន្ន៕

More