VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវ២០១៥
31/10/2015 07:32
(VOVworld) - នារសៀលថ្ងៃទី៣០ តុលា នៅរដ្ឋធានី វៀងច័ន្ទរបស់ឡាវបានប្រារព្ធ ឡើងផ្សារណាត់ទំនិញ សិប្បកម្មវិចិត្រសិល្បៈឡាវលើកទី១៤ ដោយទាក់ទាញ ការ ចូលរួមរបស់ក្រុមហ៊ុនយ៉ាងច្រើនកុះករមកពីវៀត ណាម ប្រទេសអាស៊ានមួយ ចំនួននិងប្រទេសដៃគូផ្សេងៗទៀត។
វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវ២០១៥
ផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវលើកទី១៤ (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី៣០ តុលា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវបានប្រារព្ធ ឡើងផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈឡាវលើកទី១៤ ដោយទាក់ទាញការ ចូលរួមរបស់ក្រុមហ៊ុនយ៉ាងច្រើនកុះករមកពីវៀតណាម ប្រទេសអាស៊ានមួយចំនួន និងប្រទេសដៃគូផ្សេងៗទៀត។អ្នកស្រី Vu Kim Thu តំណាងក្រុមហ៊ុន ផលិតទំនិញ សិប្បកម្មវិចិត្រសិល្បៈ Xuan Viet របស់វៀតណាមបានឲ្យដឹងថា៖ “យើងខ្ញុំឧទ្ទេសនាមផលិតផលដែលមានលក្ខណៈសិល្បៈខ្ពស់ មានតំលៃខ្ពស់ក៏ដូច ជាធនធានរ៉ែ ត្បូងថ្មនៃវៀតណាមផងដែរ។យើងខ្ញុំចង់ឧទ្ទេសនាមផលិតផលថ្មីៗ ហើយបង្កើតការងារធ្វើសំរាប់ប្រជាជននៅតំបន់។នាអនាគតយើងខ្ញុំក៏ចង់បើកទូ លាយទីផ្សារនៅឡាវផងដែរ”។ ក្រៅពីតាំងបង្ហាញស្ដង់ទំនិញ ផ្សារណាត់លើកនេះនៅតែមានសកម្មភាពផ្សេងៗដូច ជា សិក្ខាសាលាផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍អំពីវិស័យសិប្បកម្មវិចិត្រសិល្បៈ និងការសំដែងសំលៀកបំពាក់ជនជាតិរបស់ប្រទេសអាស៊ាននានាផង ដែរ។ផ្សារ ណាត់នេះនឹងបើកទ្វារដល់ថ្ងៃទី៣ វិច្ចិកាខាងមុខ៕