វៀតណាមចូលរួមសម័យប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
03/03/2015 10:33
(VOVworld) - កិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ២៨ របស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអ.ស.ប ទើបនឹងបាន បើកនៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស។

កិច្ចប្រជុំ១របស់អ.ស.ប (រូបថត៖xinhua/TTXVN) (VOVworld) - កិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី២៨ របស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអ.ស.ប ទើបនឹងបានបើកនៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស។គណៈប្រតិភូ វៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Cuong បានចូលរួមកិច្ចប្រជុំនេះ។រួមជាមួយកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សា សិទ្ធិមនុស្សគ្រោងនឹងរៀបចំបណ្ដាជំនួបធ្វើការងារជាន់ខ្ពស់អំពីប្រធានបទដូចជា ការ បង្កើនសិទ្ធិមនុស្សក្នុងសកម្មភាពរបស់អ.ស.ប បំរ៉ែបំរួលអាកាសធាតុនិងសិទ្ធិ មនុស្ស និងការពិភាគ្សាអំពីសុំណុំរឿងទោសប្រហារជីវិត។ក្នុងសប្ដាហ៍ធ្វើការជា បន្ត ក្រុម ប្រឹក្សាសិទ្ធិមនុស្ស គ្រោងនឹងត្រួតពិនិត្យរបាយការណ៍ជិត៩០ស្ដីពីសិទ្ធិ មនុស្ស រៀបចំជំនួបធ្វើការចំនួន៥អំពីសិទ្ធិកុមារ ជនពិការ ប្រឆាំងការប្រកាន់ពូជ សាសន៍ និង កសាងគោលនយោបាយជាតិ និងកិច្ចសហប្រតិបតិ្តការបច្ចេក ទេស។នាបច្ចុប្បន្ន វៀតណាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិ ២០១៤-២០១៦ និងទើប នឹងបានប្រទេសអាស៊ាននានាជ្រើសតាំងជាអ្នក សហសម្របសម្រួលរបស់អាស៊ាន នៅស្ថាប័ននេះ៕
Related






