VOV WorldVOV World
វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក
24/09/2016 08:39
(VOV)_នាថ្ងៃទី២៣ កញ្ញា នៅទីក្រុង New York (អាមេរិក)ឧបនាយករដ្ឋ​មន្ត្រី ​និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ចូលរួមសន្និសីទមិនផ្លូវការ រវាងបណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និង​អាមេរិក។
វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក
វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក (VOV)_នាថ្ងៃទី២៣ កញ្ញា នៅទីក្រុង New York (អាមេរិក)ឧបនាយករដ្ឋ​មន្ត្រី ​ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ចូលរួមសន្និ សីទមិនផ្លូវការ រវាងបណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និង​អាមេរិក។ នៅទីនេះ  បណ្ដារដ្ឋមន្ត្រីសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ទំ​នាក់ទំនងដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក និងត្រូវរក្សាកំណើនអភិវឌ្ឍន៍​ទំនាក់​ទំនងនេះ នាពេលខាងមុខ នេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេសវៀតណាម  លោក Pham Binh Minh សង្កត់ធ្ងន់ថា៖ រួមជាមួយ​ដំណើរ​ការកសាងសហគមន៍ អាស៊ាន ជានិច្ចកាល់យកចិត្តទុកដាក់ចំពោះទំនាក់​ទំនិងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិ ស័យជាមួយដៃគូសំខាន់នានាដែលក្នុងនោះមានអង្គការសហប្រជាជាតិ និងអាមេរិក  ហើយស្នើអោយអាមេរិក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភអាស៊ាន  ក្នុងវិស័យអាទិភាពមួយចំនួន។ លោកក៏បានស្នើថែមទៀតថា៖ អាស៊ាននិងដៃគូនា នាត្រូវបន្តរួមវិភាគទានក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព នាវាចរណ៍ និងអាកាស​ចរណ៍ នៅសមុទ្រខាងកើត និងត្រូវគោរពច្បាប់អន្តរជាតិ៕