VOV WorldVOV World
វៀតណាមចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងអាស៊ាន
02/04/2014 10:29
(VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ័ឯក Phung Quang Thanh បានចូលរួមវេទិកា ការពារប្រទេសរវាងអាមេរិកនិងបណ្ដា ប្រទេសជាសមាជិក អាស៊ានដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Honolulu រដ្ឋ Hawaii (អាមេរិក) ចាប់ពីថ្ងៃទី ១ ដល់ទី ៣ មេសា។
វៀតណាមចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងអាស៊ាន
វៀតណាមចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងអាស៊ាន (Image: Vietnam+) (VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ័ឯក  Phung Quang Thanh បានចូលរួមវេទិកាការពារប្រទេសរវាងអាមេរិកនិងបណ្ដា ប្រទេសជាសមាជិកអាស៊ានដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Honolulu រដ្ឋ Hawaii (អាមេរិក) ចាប់ពីថ្ងៃទី ១ ដល់ទី ៣ មេសា។ វេទិការនេះគឺជាឱកាសដើម្បី រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកនិងសមភាគីរបស់បណ្ដាប្រទេស អាស៊ាន ពិភាក្សានិងចែករំលែកទស្សនៈអំពីអនាគតសុវត្ថិភាពនិងសន្តិភាព ក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក និយាយរួម និងក្នុងតំបន់អាស៊ី-អាគ្នេយ៍ និយាយ ដោយឡែក។ ការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការពារប្រទេស រវាងអាមេរិក និងអាស៊ានលើវិស័យជាក់ស្តែង ដូចជា ការជួយឧបត្ថម្ភនិងដោះ ស្រាយផលវិបាក នៃគ្រោះធម្មជាតិគឺជាខ្លឹមសារដែលទទួលបានការយកចិត្ត ទុកដាក់ជាច្រើន៕