VOV WorldVOV World
វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132
21/01/2015 09:26
Vovworld-ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១មករា សម័យប្រជុំលើកទី៣៤នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន​សំរេចកម្មវិធីធ្វើការ។
វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132
វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132​ (VOV)         Vovworld-ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់២១មករា សម័យប្រជុំលើកទី៣៤នៃគណ ៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន​សំរេចកម្មវិធីធ្វើការ។ ក្នុងសម័យ ប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាបានលៃទុកពេលវេលាភាគ ច្រើនសំរាប់ការងារកសាងច្បាប់ដោយការ​ផ្ដល់មតិអំពីបញ្ហាធំៗនៃគំរោងច្បាប់ កាតព្វកិច្ចយោធា(វិសោធនកម្ម) ច្បាប់​សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនជាដើម។         មុនពេលបិទបញ្ចប់ នាព្រឹកថ្ងៃទី២១មករាបណ្ដាសមាជិកគណៈកម្មាធិការ ​អចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យមហាសន្និបាតអន្តរសភា ពិភពលោកលើកទី១៣២ (IPU 132) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ​នា ​ខែមិនា​ខាង​មុខ។​ រាយការណ៍នៅសម័យប្រជុំនេះ លោក Tran Van Hang ប្រធាន ​គណៈ​កម្មាធិការ​កិច្ចការបរទេសរបស់រដ្ឋសភាបានឲ្យដឹងថា ដល់ឥឡូវ​នេះ ការងារត្រៀម​រៀបចំ​អំពីខ្លឹមសារព័ត៌មានឃោសនាជាដើមសំរាប់​មហាសន្និបាត អន្តរសភាលើក​ទី​១៣២បានសំរេចជាសារវន្ត។ នៅ IPU 132 រដ្ឋសភាវៀតណាម ក៏នឹង​ទទួល​រៀបចំ​កម្មវិធី​ព្រឹទ្ធសភាវ័យក្មេង។         ថ្លែងមតិបិទសម័យប្រជុំប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធាន ​គណៈកម្មាធិការបញ្ជាថ្នាក់រដ្ឋអំពី IPU 132 បានរំលឹកថា នេះជាព្រឹត្តិការណ៍​ កិច្ចការបរទេសមានអត្ថន័យនយោបាយសង្គមសំខាន់បំផុតដោយទ្រង់ទ្រាយ ធំធេងត្រូវបានរៀបចំនៅវៀតណាម ហេតុនេះហើយការងារត្រៀមរៀបចំត្រូវ ​ម៉ត់ចត់ដើម្បីមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២បានប្រព្រឹត្តទៅ ជោគជ័យដ៏ល្អប្រសើរ។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើរ​ថា៖         “យើងត្រូវឆ្លើយតបនិងធ្វើល្អបំផុត រាល់កំលាំងដែលបំរើឲ្យមហាសន្និបាត ​ត្រូវ​ធ្វើអស់ពីកំលាំងកាយចិត្តដើម្បី IPU 132 ទទួលបានជោគជ័យ។ ចាត់ទុក​ ជោគជ័យនៃព្រឹត្តិការណ៍នេះជាជោគជ័យរបស់យើង។ បណ្ដាស្ថាប័ននៃគណៈ ​កម្មាធិការបញ្ជាស្ថាប័នរបស់រដ្ឋសភាទីក្រុងហាណូយនិងសមាសភាពចូលរួម ​ត្រូវធ្វើអស់ពីកំលាំងកាយចិត្ត។ ភារកិច្ចរបស់យើងគឺរៀបចំអនុវត្តមហាសន្និបាត​ យ៉ាងម៉េចឲ្យល្អបំផុតនិងត្រូវម្ចាស់ការ៕”