VOV WorldVOV World
វៀតណាមជានិច្ចកាលប្រគល់សិទ្ធិឲ្យនារីនិងជម្រុញសមភាពភេទ
10/03/2015 09:28
(VOVworld)-នាថ្ងៃទី៩មិនា សម័យប្រជុំលើកទី៥៩ នៃគណៈកម្មាធិការតួនាទី នារីអ.ស.ប (CSW ៥៩) បានប្រព្រឹត្តទៅជាផ្លូវការនៅទីស្នាក់ការ
វៀតណាមជានិច្ចកាលប្រគល់សិទ្ធិឲ្យនារីនិងជម្រុញសមភាពភេទ
លោកស្រី Pham Thi Hai Chuyen ថ្លែងមតិក្នុងសម័យប្រជុំ (រូបថតៈ Lê Dương/TTXVN) (VOVworld)-នាថ្ងៃទី៩មិនា សម័យប្រជុំលើកទី៥៩ នៃគណៈកម្មាធិការតួនាទី នារីអ.ស.ប (CSW ៥៩) បានប្រព្រឹត្តទៅជាផ្លូវការនៅទីស្នាក់ការអ.ស.បប្រចាំ នៅក្រុង New York របស់អាមេរិក។ គណៈប្រតិភូវៀតណាមចូលរូមសន្និ សីទនេះ​ដឹកនាំដោយលោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការ ងារយុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីភាព ជឿនលឿនរបស់នារីវៀតណាម។        នៅសម័យប្រជុំ CSW ៥៩ នាថ្ងៃទី៩មិនា លោកស្រី Pham Thi Hai Chuyen បានមានបទថ្លែងមតិ ដោយលើកត្រដែតរាល់សមិទ្ធិរបស់វៀតណាម ក្នុងការ ប្រគល់សិទ្ធិប្រយោជន៍សម្រាប់នារី។​តាមនោះ វៀតណាមជានិច្ចកាល ប្រគល់ សិទ្ធិសម្រាប់នារី បង្រួញគម្លាតនិងជម្រុញសមភាពភេទដោយឥតឈប់ ឈរ។ វៀតណាមទទួលបានសន្ទស្សន៍ចំណាត់ថ្នាក់គួរឲ្យគត់សម្គាល់ ក្នុងការ អនុវត្ត សមភាពភេទ​នៃអ.ស.ប ឈរលំដាប់ថ្នាក់ទី៣ក្នុងតំបន់អាស៊ាន និង ឈរលំដាប់ ថ្នាក់ទី៤៧ក្នុងចំណោមប្រទេស១៨៧លើពិភពលោក។ ក្នុងបណ្តា ថ្ងៃជាបន្ត លោកស្រី Pham Thi Hai Chuyen នឹងបន្តចូលរួមបណ្តាកិច្ចប្រជុំ ជាន់ខ្ពស់ និង បណ្តាព្រឹត្តការណ៍នៅខាងក្រៅសន្និសីទផងដែរ៕