វៀតណាមជំរុញខ្លាំងការទាក់ទាញទុនវិនិយោគពីអាមេរិក
09/09/2016 09:49
(VOV)_នាពេលថ្មីៗនេះ នៅសិក្ខាសាលា ជំរុញការវិនិយោគនៅអាមេរិកបានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក) រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឧទ្ទេសនាមអោយអង្គភាពអាជីវកម្ម
.jpg)
វៀតណាមជំរុញខ្លាំងការទាក់ទាញទុនវិនិយោគពីអាមេរិក (VOV)_នាពេលថ្មីៗនេះ នៅសិក្ខាសាលា ជំរុញការវិនិយោគនៅអាមេរិកបានប្រ ព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក) រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត ណាម លោក Nguyen Chi Dung បានឧទ្ទេសនាមអោយអង្គភាពអាជីវកម្ម និងវិនិ យោគិនអាមេរិក នូវបរិយាកាសវិនិយោគ គោលនយោបាយ និងអាទិភាពនានាក្នុង ការអភិវឌ្ឍន៍ កែទម្រង់នៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានអោយដឹងថា៖ វៀតណាមនិងអាមេរិកកំពុងស្ថិតក្នុងសម័យកាលថ្មី អំពី កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាពិសេសគឺក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគ។ លោក Nguyen Chi Dung បានអោយដឹងថា៖ “ វៀតណាមមានលក្ខណះល្អជាច្រើន និងមានឧត្តមភាពជាច្រើន បើប្រៀប នឹងប្រទេសនានា ក្នុងតំបន់។ សំខាន់ជាងគេគឺកំណែទម្រង់របស់រដ្ឋាភិបាល ក្នុង ការកែលំអរបរិយាកាសវិនិយោគ បែបបទរដ្ឋបាល កាត់បន្ថយចំណាយនិងពេលវេ លាបំពេញបែបបទវិនិយោគនៅវៀតណាម។ដោយមានខឿននយោបាយស្ថិរភាព ដូចជានៅវៀតណាម ទីតាំងនៅមជ្ឈមណ្ឌលរបស់តំបន់ និងឧត្តមភាពនានាអំពី មនុស្ស ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានវៀតណាមចុះហត្ថលេខា នឹងបើកចេញឱកាសធំធេងមួយសំរាប់វិនិយោគិននិយាយរួម និងអាមេរិកនិយាយ ដោយឡែក នាពេលខាងមុខនេះ។” បណ្ដាអង្គភាពអាជីវកម្មអាមេរិកក៏វាយតំលៃខ្ពស់ចំពោះកំណែទម្រងរបស់រដ្ឋាភិ បាលវៀតណាម និងចាត់ទុកថា៖សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ គឺធំធេងណាស់។លោក Marc Mealy អនុប្រធានក្រុមប្រឹក្សា អាជីវកម្មអាស៊ាន-អាមេ រិក បានអោយដឹងថា៖ “ ខ្ញុំគិតថា៖ ឱកាសវិនិយោគរវាងប្រទេសទាំងពីរគឺធំធេងណាស់។ អាស៊ានបាន ដើរតួនាទីដ៏សែនសំខាន់ចំពោះក្រុមហ៊ុនអាមេរិកនានា ហើយវៀតណាមនៅក្នុងមជ្ឈ មណ្ឌលរបស់តំបន់នេះ។ វៀតណាមមានទីផ្សារធំមួយ និងបណ្ដាកំណែទម្រង់របស់រដ្ឋា ភិបាលនឹងទាក់ទាញបានការយកចិត្តទុកដាក់ពីក្រុមហ៊ុនអាមេរិក៕”
Related






