VOV WorldVOV World
វៀតណាមជូនកំណត់ទូតប្រឆាំងជំទាស់ចិនឡើងអគ្គលេខាធិការអង្គការសហប្រជាជាតិ
31/05/2014 08:52
(VOV)_នាថ្ងៃទី ២៨ ឧសភា គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជូនកំណត់ទូតរបស់ក្រសួងការបរទេសវៀតណាមឡើងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Kimoon ដើម្បី​ប្រឆាំងជំទាស់ចិន រំលោភទៅលើអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ ​
វៀតណាមជូនកំណត់ទូតប្រឆាំងជំទាស់ចិនឡើងអគ្គលេខាធិការអង្គការសហប្រជាជាតិ
ទីកន្លែងដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou 981 (TTXVN) (VOV)_នាថ្ងៃទី ២៨ ឧសភា គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រ ជាជាតិ បានជូនកំណត់ទូតរបស់ក្រសួងការបរទេសវៀតណាមឡើងអគ្គលេ ខាធិ ការអង្គការសហប្រជាជាតិ លោក Ban Kimoon ដើម្បី​ប្រឆាំងជំទាស់ចិន រំលោភទៅ លើអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ ​របស់វៀតណាម ចំពោះតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់វៀតណាម តាមការ​កំណត់របស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែលវៀតណាមនិងចិនជាសមាជិក។ ក្នុងកំណត់ទូតនេះ  វៀតណាមបាន​​បដិសេដជាដាច់ខាតរាល់សេចក្ដីសំអាងរបស់ចិន ថា៖​ទីកន្លែងដែល ចិន​បាន​ដាក់ស្ថានីយខួង Haiyan Shiyou 981 ស្ថិតនៅក្នុងតំបន់ប្រជុំកោះដែលចិន​ ហៅ​ថា​ Shi Sa ។ វៀតណាមអះអាងជាថ្មីម្តងទៀតថា៖ ប្រជុំកោះ Shi Sa ដែលចិន បាន​និយាយនោះ គឺជាប្រជុំកោះ Hoang Sa របស់វៀតណាម ​ដែលចិនបាន​ទន្ទ្រាន​ កាន់​កាប់ដោយអំពើហឹង្សា នាឆ្នាំ ១​៩៧៤។​ វៀតណាមស្នើចិនត្រូវ​ដកស្ថានីយខួង  Haiyan Shiyou 981និងនាវាការពារនានាចេញពីតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ និងតំបន់ ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម និងបញ្ចប់​រាល់​អំពើដែលជះឥទ្ធិពលដល់ សុវត្ថិភាព  សន្តិសុខនាវាចរណ៍ ក៏ដូច​ជាសន្តិភាពស្ថិរភាពនៅក្នុងតំបន់។ កំណត់ ទូតនេះរបស់វៀតណាម ក៏បានអះអាងថា៖​ក្រោយពីពេលចិន​ដកស្ថានីយខួងនេះ ចេញ ភាគីទាំងពីរ​នឹងផ្លាស់ប្តូររាល់វិធានការដើម្បីគ្រប់គ្រងស្ថិរភាពសភាពការណ៍​  និង​បណ្ដាបញ្ហានៅលើសមុទ្ររវាងប្រទេសទាំងពីរ។ គណប្រតិភូវៀតណាម​ប្រចាំ នៅ អង្គការសហប្រជាជាតិ​បានស្នើ អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ​រក្សារទុកឯកសារនេះ ដូចជាឯកសារជាផ្លូវការរបស់​មហាសន្និបាតក្រុមប្រឹក្សារ អង្គការសហប្រជាជាតិ​ នីតិកាលទី៦៨ដែរ៕