VOV WorldVOV World
វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦
29/02/2016 10:08
(VOV)_នាព្រឹកថ្ងៃទី២៩ កុម្ភះ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានដំណើរកិច្ចប្រជុំប្រចាំខែ​កុម្ភះឆ្នាំ ២០១៦។
វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦
វៀតណាមខំប្រឹងប្រែងទទួលបាន GDP ប្រមាណ៧%ក្នុងឆ្នាំ២០១៦ (VOV)_នាព្រឹកថ្ងៃទី២៩ កុម្ភះ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី លោក  Nguyen Tan Dung រដ្ឋាភិបាលវៀតណាមបានដំណើរកិច្ចប្រជុំប្រចាំខែ​កុម្ភះឆ្នាំ  ២០១៦។ ថ្លែង​មតិ​នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ​បានវាយតំ លៃថា៖ ស្នាដៃសំ​ខាន់​បំផុតក្នុង​ឆ្នាំ២០១៥នេះគឺកំរិតកំណើន GDPទទួលបានជាង ៦,៦៨%។ ក្នុងស្មារតី​​នេះ​ ​ លោក Nguyen Tan Dung បានក្រើនរំលឹកបណ្ដាសមាជិក ​ រដ្ឋាភិបាលម្នាក់ៗ ត្រូវខំប្រឹង​ប្រែងលើក​​កំពស់គោលដៅពី៦,៧%ឡើងដល់៧% ​ ក្នុង​ឆ្នាំ​២០១៦​​​ ផ្អែកទៅលើមូលដ្ឋាន​ខឿនសេដ្ឋកិច្ចកំពុងស្ដាឡើងវិញ ក្នុងឆ្នាំ ២០១៥ ​ និងបណ្ដា​ឆ្នាំ​ជា​បន្តបន្ទាប់។           ស្ដីអំពីស្ថានភាពក្នុងរយៈពេល២ខែដើមឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក ​ Nguyen TanDung បានវាយតំលៃថា៖ ទោះបីជារយៈពេលសំរាកបុណ្យចូលឆ្នាំថ្មី​ប្រ ពៃណីវែង​ ៩​ថ្ងៃក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ប្រទេសជាតិបន្តទទួល​បាន សមិទ្ធិផលសកម្ម​ជា​ច្រើន​លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានស្នើអោយ​ស្ថាប័ន​ គ្រប់ជាន់ថ្នាក់និង​តំបន់​ បន្តយកចិត្តទុកដាក់ថែមទៀត ចំពោះភារកិច្ចកែ​លំអរបែប ផែន បង្កើតបរិយាកាស​វិនិយោគ អាជីវកម្ម កាន់តែបើកទូលាយ ងាយស្រួលជាង ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លៀត​យកគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែល​ទើបនឹងបាន ចុះហត្ថលេខា ដើម្បីបង្កើន​ការទាក់​ទាញវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច៕