VOV WorldVOV World
វៀតណាមខំប្រឹងប្រែងអនុវត្តវិធានការកាត់បន្ថយភាពក្រីក្រនិរន្តរភាព
19/10/2015 09:38
(VOV)_វៀតណាមបានក្លាយទៅជាប្រទេសមួយមានចំណូលមធ្យម ប៉ុន្តែនៅ​តំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល នៅមានប្រជាជនមានចំណូលទាបនៅឡើយ។
វៀតណាមខំប្រឹងប្រែងអនុវត្តវិធានការកាត់បន្ថយភាពក្រីក្រនិរន្តរភាព
វៀតណាមខំប្រឹងប្រែងអនុវត្តវិធានការកាត់បន្ថយភាពក្រីក្រនិរន្តរភាព (VOV)_វៀតណាមបានក្លាយទៅជាប្រទេសមួយមានចំណូលមធ្យម ប៉ុន្តែនៅ ​តំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល នៅមានប្រជាជនមានចំណូលទាបនៅឡើយ។  ក្នុងឱកាសខែធ្វើសកម្មភាពដើម្បីជនក្រីក្រ ក្នុងនាទី៖ ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ  នាថ្ងៃទី១៨ តុលា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម  លោកស្រី Pham Thi Hai Chuyen បានឆ្លើយសំនួរមួយចំនួនដែលទាក់ទិនដល់ គោលនយោបាយរបស់​បក្ស រដ្ឋ ចំពោះជនក្រីក្រ។           រដ្ឋមន្ត្រី​ Pham Thi Hai Chuyen បានអោយដឹងថា៖ នាពេលថ្មីៗនេះ ​ក្នុង​កិច្ច ប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក ​Truong  Tan Sang បានអះអាងថា៖ វៀតណាមជាប្រទេស១ក្នុង​ចំណោម​ប្រទេសចំនួន៦  សម្រេចគោលដៅសហស្សវត្ស៍ អំពីការងារកាត់បន្ថយភាពក្រីក្រ។លោកស្រី Pham  Thi Hai Chuyen បានអោយដឹងថា៖             “ រដ្ឋាភិបាលបានអនុវត្តនិងចេញផ្សាយគោលនយោបាយជាក់ស្ដែងជា ​ច្រើន​ដើម្បីជួយឧបត្ថម្ភជនក្រីក្រ។ ឧទាហរណ៍ ជួយឧបត្ថម្ភអំពីទុន ដីផលិតកម្ម  សុខភាព បទពិសោធន៍ក្នុងកិច្ចការពារព្រៃ រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕”