វៀតណាមនិងចិនឯកភាពលើវិធានការសំដៅជំរុញទំនាក់ទំនងការទូត
17/07/2015 08:51
(VOVworld) - វៀតណាមមុនក៏ដូចជាក្រោយគោរព រក្សានិងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និរន្តភាពទំនាក់ ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយបក្ស រដ្ឋាភិបាល និងប្រជា ជនចិន ដោយចាត់ទុកនេះជាអាទិភាពចម្បង ក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់វៀតណាមដែរ។

(VOVworld) - នារសៀលថ្ងៃទី១៦ កក្កដា ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តី ចិនលោក Zhang Gaoli ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀត ណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអះអាងថាវៀតណាម មុនក៏ដូចជាក្រោយគោរពរក្សានិងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និរន្តភាពទំនាក់ ទំនងសហប្រតិបតិ្តការមិត្តភាពជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនចិន ដោយចាត់ ទុកនេះជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់វៀតណាម ដែរ។លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរឲ្យ ភាគីទាំង២ចាំបាច់ត្រូវ បង្កើនកិច្ចសហប្រតិបតិ្តការមិត្តភាព ដោះស្រាយរាល់ជំ លោះឲ្យបានសមស្រប រួមគ្នាបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីប្រមូលផ្ដុំ សហប្រតិបតិ្តការអភិ វឌ្ឍន៍។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung (ខាងស្ដាំ)និងលោកឧបនាយករដ្ឋមន្រ្តីចិន Zhang Gaoli រីឯលោកឧបនាយករដ្ឋមន្រ្តី Zhang Gaoli បានអះអាងថា ចិនជានិច្ចកាលគោរពការ ជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ហើយនឹងខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តដើម្បីរួមជាមួយវៀតណាមនាំទំនាក់ទំនងដៃគូសហប្រតិបតិ្តការ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២កាន់តែស៊ីជំរៅ ជាក់ស្ដែងនិង ប្រកបដោយប្រសិទ្ធិភាពថែមទៀត។ ស្ដីពីបញ្ហានៅសមុទ្រ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើរឲ្យភាគីទាំង ២គោរពបណ្ដាកិច្ចព្រមព្រៀងនិងការយល់ដឹងរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃបក្ស ទាំង២ ប្រទេសទាំង២អំពីការគ្រប់គ្រងល្អជំលោះនៅសមុទ្រ ពុំមានសកម្មភាព ដែលធ្វើឲ្យស្មុគស្មាញជំលោះ រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ ភាគីទាំង២ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវកិច្ចព្រម ព្រៀងស្ដីពីរាល់គោលការណ៍ជាសារវ័ន្តបញ្ជាណែនាំការដោះស្រាយបញ្ហាលើ សមុទ្រវៀតណាម-ចិន និងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) រួមជាមួយប្រទេសអាស៊ាននានាសំរេចការ កសាង ក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ព្រមទាំងដោះស្រាយ ជំលោះទាំងឡាយដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព សំរាប់វឌ្ឍនភាពរបស់ប្រទេសទាំង២និងតំបន់ផងដែរ។ ជំនួបចរចាររវាងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន (រូបថត៖Vietnamplus) មុននោះ នារសៀលថ្ងៃដដែល នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានមានជំនួបចរចារជាមួយសមភាគីចិនលោក Zhang Gaoli និងគណៈប្រតិភូចិន។ភាគីទាំង២បានឯកភាពថានឹងអនុវត្ត វិធានការ នានាសំដៅជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាក់ស្ដែងដើម្បីផលប្រយោជន៍រួមលើ គ្រប់វិស័យ នាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ដោយ ស្ថិរភាពនិងស្មោះសរ សកម្មផ្លាស់ប្ដូរអំពីការកសាងមណ្ឌលសហប្រតិបតិ្តការ សេដ្ឋកិច្ចឆ្លងដែនវៀតណាម-ចិន។លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលចិនអះអាងថា នឹងបន្តនាំចូលមុខទំនិញ កសិផល រុក្ខផលនិងជលផលរបស់វៀតណាមនិងជួយឧបត្ថម្ភវៀតណាមក្នុង គំរោងការណ៍មួយចំនួនអំពីហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍សុខាភិបាលអប់រំនៅ ខេត្ត ព្រំដែននានា។ ក្រោយជំនួបចរចារនោះ ឧបនាយករដ្ឋមន្រ្តីទាំង២រូបបានធ្វើកស្សិណសាក្សីពិធី ចុះហត្ថលេខាលើផែនការអនុវត្តកិច្ចព្រមព្រៀងវប្បធម៌រវាងរដ្ឋាភិបាលវៀត ណាមនិងរដ្ឋាភិបាលចិនក្នុងដំណាក់កាល២០១៦-២០១៨៕
Related







