VOV WorldVOV World
វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន
23/09/2016 10:23
(VOVworld) – នារសៀលថ្ងៃទី ២២ កញ្ញា នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បាន ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan ដែល កំពុងមានដំណើរ ទស្សនកិច្ចនៅកម្ពុជា។
វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន
វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន (VNA)  (VOVworld) – នារសៀលថ្ងៃទី ២២ កញ្ញា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន  និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន  សែន បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីគប្បីបង្កើនថែមទៀតការផ្លាស់ប្តូរព័ត៌មាន ផ្សព្វផ្សាយព័ត៌មាននិងបង្កើតជំនឿជឿជាក់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ ផ្សព្វផ្សាយ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យររវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ  ផ្សាយវៀតណាម លោក Truong Minh Tuan បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី សម្រេច តេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងគាំទ្រកម្មវិធីសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាលើវិស័យព័ត៌មាន និង ផ្សព្វផ្សាយនាពេលកន្លងទៅ ហើយសម្តែងនូវគោលបំណងថា៖ វៀតណាម នឹង បន្តទទួលបានការគាំទ្ររបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលខាងមុខ។ នាថ្ងៃដ ដែល លោក  Truong Minh Tuan​ បានធ្វើការចរចារជាមួយរដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្ត្រី ក្រសួង ព័ត៌មានកម្ពុជា លោក ខៀវ​ កាញ្ញា រឹទ្ធ៕