វៀតណាមនិងកូរ៉េខាងត្បូងជំរុញទំានាក់ទំនងដៃគូយុទ្ធសាស្រ្ត
28/03/2012 10:52
(VOVworld)-នាថ្ងៃទី២៨មិនានាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung និងលោកជំទាវ រួមទាំងគណៈប្រ តិភូរដ្ឋាភិបាលវៀតណាមចាប់ផ្តើមបណ្តាសម្មភាពនៃដំ ណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងតាមសេចក្តី អញ្ចើញរបស់ប្រធានា ធិបតី Lee Myung-bakនិងលោកជំទាវ

ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bakទទួលនាយករដ្ឋមន្រ្តី វៀតណាមNguyen Tan Dungនៅទីក្រុងសេអ៊ូលក្នុងក្តីសប្បាយរិករាយ (រូបថតៈInternet) (VOVworld)-នាថ្ងៃទី ២៨មិនា នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung និង លោកជំទាវរួមទាំងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមចាប់ផ្តើមបណ្តាសម្មភាព នៃដំណើរទស្សនកិច្ចជាផ្លូវការ នៅកូរ៉េខាងត្បូងតាមសេចក្តីអញ្ចើញរបស់ប្រធានា ធិបតី Lee Myung-bak និងលោកជំទាវ។ នាព្រឹកថ្ងៃដ៏ដែលនៅវិមានប្រធានាធិបតី កូរ៉ែខាងត្បូងនៅសេអ៊ូល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយប្រធានាធិបតី Lee Myung-bak។ ភាគីទាំងពីរ បានប្រមូលផ្តុំ ផ្លាស់ប្តូរ និង ទទួលបានការយល់ដឹងរួមដ៏សំខាន់ ស្តីអំពីទិសដៅធំៗ ក៏ដូចជារាល់វិធានការ ជាក់ស្តែងសំដៅជម្រុញទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តវៀតណាម កូរ៉េខាងត្បូង កាន់តែអភិវឌ្ឍន៌និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្រ្តីNguyen Tan Dungនិងប្រធានាធិបតីLee Myung-bakបានឯក ភាពថា បន្តការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ សំដៅពង្រឹងនិងបង្កើនទំនុកទុកចិត្តនិងការយល់ដឹងគ្នាទៅវិញ ទៅមក។ (រូបថតៈ Internet) ភាគីទាំងពីរ បានឯកភាពគ្នា ពង្រីកថែមទៀតទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច វិនិយោគ និងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មដើម្បីបន្ថយជាជំហានៗ ការនាំ ចូលហួសកម្រិតរបស់វៀតណាមពីកូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានឯកភាពដែរថាៈ ឆាប់សម្រេចបែបបទដើម្បីដំណើការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ទ្វេភាគីវៀតណាម កូរ៉េខាងត្បូង។ ប្រធានាធិបតី Lee Myung-bak បានអះអាងថា៖ កូរ៉ែខាងត្បូងជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់ជួរមុខ អំពីសហប្រតិ បត្តិការអភិវឌ្ឍន៌និងវិនិយោគ។ភាគីទាំងពីរក៏ឯកភាពគ្នាបន្តនូវការបង្កើនសហការ លើបណ្តាវេទិការអន្តរជាតិ។ បន្ទាប់ពីការជួបសន្ទនា នាយករដ្ឋមន្រ្តី Nguyen Tan Dung និងប្រធានាធិបតី Lee Myung-bak បានធ្វើជាកស្សិណសាក្សីពិធី ចុះហត្ថលេខាលើឯកសារ សហប្រ តិបត្តិការមួយចំនួន។ប្រធានាធិបតី Lee Myung-bak និងលោកជំទាវ បានរៀបចំពិធី ជប់លៀងទទួលនាយករដ្ឋមន្រ្តី Nguyen Tan Dungនិងលោកជំទាវនិងគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផងដែរ៕
Related
More




