VOV WorldVOV World
វៀតណាមនិងអាមេរិករំលឹកខួបលើកទី២៥នៃការងាររិះរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន។
26/09/2013 11:26
Vovworld-មុននេះ២៥ឆ្នាំ​ សកម្មភាពរិះរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (MIA) ជាវិស័យ​សហប្រតិបត្តិ​ការដើមដំបូងរវាងប្រទេសទាំងពីរក្រោយពីសង្គ្រាមបញ្ឈប់។​
វៀតណាមនិងអាមេរិករំលឹកខួបលើកទី២៥នៃការងាររិះរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក David Shear (VOV)         Vovworld-ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នាថ្ងៃទី២៥កញ្ញានៅទីក្រុង ហា​ណូយ​មានអនុរដ្ឋមន្ត្រីការបរទេសវៀតណាម Ha Kim Ngoc និងឯកអគ្គរដ្ឋទូត​ អាមេរិក​ប្រចាំនៅវៀតណាមលោក David Shear រួមជាមួយមន្ត្រីជាច្រើនរូបរបស់ ប្រទេសទាំង​ពីរ។         ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រី ​Ha Kim Ngoc បានលើកច្បាស់ថា​មុននេះ២៥ ឆ្នាំ​ សកម្មភាពរិះរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (MIA) ជាវិស័យ​សហប្រតិបត្តិ​ការដើមដំបូងរវាងប្រទេសទាំងពីរក្រោយពីសង្គ្រាមបញ្ឈប់។​ រហូតមកដល់សព្វថ្ងៃ ​នេះ បណ្ដាសកម្មភាពសហប្រតិបត្តិការក្នុងវិស័យនេះនៅកំពុងរួម​ចំណែក​ចូលក្នុង​ការអភិវឌ្ឍន៍រួមនៃទំនាក់ទំនងលើច្រើនវិស័យរវាងប្រទេសទាំងពីរ។         ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក David Shear មានបំណង​បន្តទទួលបានកិច្ចសហប្រតិបត្តិការពីវៀតណាមក្នុងវិស័យនេះ។         ក្រោយរយៈពេល២៥ឆ្នាំ ភាគីទាំងពីរបានសង្កេតលើករណីចំនួនជាង៤ពាន់​ជីកគាស់ករណី៦៥៨លើក បានមានអដ្ឋិធាតុរបស់ទាហានអាមេរិកចំនួន​៩៤៥​ត្រូវ​បានប្រគល់ឲ្យភាគីអាមេរិកធ្វើមាតុភូមិនិវត្ត៕