វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីអាកាសចរណ៍។
22/06/2013 08:43
VOV-នាថ្ងៃទី២១មិថុនានៅអ៊ីតាលី អនុរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនវៀតណាមលោក Pham Quy Tieu និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Bruno Archi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសចរណ៍។

វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីអាកាសចរណ៍។ (vietnamplus.vn) VOV-នាថ្ងៃទី២១មិថុនានៅអ៊ីតាលី អនុរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន វៀតណាមលោក Pham Quy Tieu និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Bruno Archi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដឹកជញ្ជូនផ្លូវ អាកាសចរណ៍។ កិច្ចព្រមព្រៀងបានកំណត់សិទ្ធិនិងការទទួលខុសត្រូវរបស់ បណ្ដាភាគីសមស្របនឹងច្បាប់របស់ប្រទេសនីមួយៗ និងអនុសញ្ញាអន្តរជាតិអំពី អាកាសចរណ៍ស៊ីវិល ក្នុងនោះមានសិទ្ធិដឹកជញ្ជូនសុវត្ថិភាពនិងសន្តិសុខ អាកាសចរណ៍ជាដើម។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការបរទេសអ៊ីតាលី Bruno Archi បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើជា មូលដ្ឋានសារវន្តដើម្បីប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុង វិស័យអាកាសចរណ៍តាមរយៈនោះរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសក្ដិសមនឹងទំនាក់ទំនងប្រពៃណីពីយូរមក៕
Related







