VOV WorldVOV World
វៀតណាមនិងអូស្ត្រាលីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ភូគុម្ភសាស្ត្ររូងភ្នំ
23/02/2015 08:44
Vovworld-អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth អូស្ត្រាលី​បាន​សហការជាមួយសមាគមទេសចរណ៍
វៀតណាមនិងអូស្ត្រាលីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ភូគុម្ភសាស្ត្ររូងភ្នំ
វៀតណាមនិងអូស្ត្រាលីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ភូគុម្ភសាស្ត្ររូងភ្នំ (VOV)         Vovworld-អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth អូស្ត្រាលី​បាន​ សហការជាមួយសមាគមទេសចរណ៍ដំបន់ Augusta Margaret River គណៈ​កម្មាធិការ អភិវឌ្ឍន៍ដំបន់នីរតីអូស្ត្រាលីទើបនឹងបានផ្លាស់ប្តូរកិច្ចព្រម​ព្រៀង​ចងមេត្រីភាពរូងភ្នំ រវាងសួនឧទ្យានជាតិ Phong Nha-Ke Bang និង​សមាគមទេសចរណ៍ដំបន់ Augusta Margaret River។ កិច្ចព្រមព្រៀងពោល​ខាងលើបានស្នើរសហការពន្លឿនផ្សព្វផ្សាយទេសចរណ៍ភូគុម្ភសាស្ត្រសំរាប់រូងភ្នំនានាក្នុងដំបន់សួនឧទ្យានជាតិ Phong Nha-Ke Bang របស់វៀតណាមនិងដំបន់ Margaret River (រដ្ឋអូស្ត្រាលីខាងលិច)។ កិច្ចព្រមព្រៀង ក៏ស្នើរសហប្រតិបត្តិការ​កែលំអរការងារគ្រប់គ្រងរូងភ្នំ ផ្សព្វផ្សាយព័ត៌មានអំពីដំបន់ ទាំងពីរនេះនៅ​កំរិត​អន្តរជាតិ។ នេះជាកិច្ចព្រមព្រៀងសហប្រតិបត្តិការជំរុញទេសចរណ៍ ភូគុម្ភសាស្ត្រ​រូងភ្នំដើមដំបូងលើពិភពលោក៕

More