VOV WorldVOV World
វៀតណាមនិងអ៊ុយប៊ែរគីស្តង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអយ្យការ
13/08/2013 08:06
អនុប្រធាន​មហាអយ្យការអមតុលាកា Khalimov Khakimbai Ashirovich បានមកបំពេញទស្សន​កិច្ចនៅវៀតណាម
វៀតណាមនិងអ៊ុយប៊ែរគីស្តង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអយ្យការ
វៀតណាមនិងអ៊ុយប៊ែរគីស្តង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអយ្យការ(TTXVN) (VOV)_ទទួលសេចក្ដីអញ្ជើ់ញរបស់ ប្រធានមហាអយ្យការអមតុលាកា​ប្រជាជន​កំពូលវៀតណាម លោក Nguyen Hoa Binh នាថ្ងៃទី១២ សីហា គណះប្រតិភូ​នៃអគ្គ មហាអយ្យការអមតុលាកាសាធារណះ អ៊ុយប៊ែរគីស្តង់​ ដឹកនាំដោយអនុប្រធាន​មហាអយ្យការអមតុលាកា Khalimov Khakimbai Ashirovich បានមកបំពេញទស្សន​កិច្ចនៅវៀតណាម។ អនុប្រធាន មហាអយ្យការអមតុលាកា​ប្រជាជនកំពូល​វៀតណាម  ​លោក ​Tran Cong Ham បានជួបសន្ទនាជាមួយ អនុប្រធានមហាអយ្យការអមតុលាកា ​ អ៊ុយ​ប៊ែរ​គីស្តង់ Khalimov Khakimbai Ashirovich ស្ដីពីបណ្ដាការ​កំណត់​ទិសដៅ ដើម្បី​ បង្កើន​ទំនាក់ទមនងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ​រួមចំណែកជាក់ស្ដែង​ចូល​ ក្នុង​ការលើកកំពស់ទំនាក់ទំនងមិត្តភាពរវាង​ប្រទេសទាំងពីរ វៀតណាមនិង អ៊ុយប៊ែរ គីស្តង់។ ថ្នាក់ដឹកនាំអង្គការ​អយ្យការ​ប្រជាជនកំពូលវៀតណាម និង​លោក​Khalimov Khakimbai Ashirovich ​បាន​ចុះ​ហត្ថលេខាលើអនុស្សារណះស្ដី​ពីកិច្ច​សហប្រតិបត្តិការ។  តាមនោះ ​ក្នុង​រយះពេលខាងមុខនេះ ភាគីទាំងពីរ​នឹងអនុវត្ត​រាល់សកម្មភាពសហប្រតិ​បត្តិការ ដែលផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ​សមភាព មានផល​ប្រយោជន៍ ដូចគ្នា  សមស្របជាមួយរាល់​គោលដៅ​របស់ច្បាប់ នៃប្រទេសនិមួយៗ និង បណ្ដាការ សន្យាអន្តរជាតិ…។ល​៕