នៅក្នុងពិធីនេះ ក្នុងនាមរដ្ឋាភិបាលវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានអបអរសាទរយ៉ាងឱឡារិកចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រី Le Hoai Trung បានសង្កត់ធ្ងន់ថា ដំណើរអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលមួយភាគបួននៃសហស្សវត្សរ៍កន្លងមក បាននាំសហរដ្ឋអាមេរិកឱ្យក្លាយជាមហាអំណាចឈានមុខគេរបស់ពិភពលោក ព្រមទាំងសម្ដែងជំនឿជាក់ថា សហរដ្ឋអាមេរិកនឹងបន្តរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
ដោយវាយតម្លៃខ្ពស់ចំពោះការសន្យារបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានសម្តែងក្តីសង្ឃឹមថា វៀតណាម និងសហរដ្ឋអាមេរិកនឹងរួមគ្នាបើកជំពូកថ្មីមួយសម្រាប់ទំនាក់ទំនងទ្វេភាគី ដែលកាន់តែមានស្ថិរភាព ជាក់ស្តែង និងប្រសិទ្ធភាព ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី របបនយោបាយរបស់គ្នានិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ៕




