VOV WorldVOV World
វៀតណាមបានចូលរួមកិច្ចប្រជុំអសបអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍។
23/05/2012 11:33
VOV-គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan បានចូលរួម កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីវិទ្យាសាស្ត្រនិង​ បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍន៍ជាមួយប្រធានបទ “អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ រាល់ការសាកល្បងអភិវឌ្ឍន៍” ដែលប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២១ដល់២៥ឧសភា​នៅ​ទីស្ដីការអង្គការ សហប្រជាជាតិនៅក្រុង Geneve ស្វិស។
វៀតណាមបានចូលរួមកិច្ចប្រជុំអសបអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍។
គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan VOV-គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan បានចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍន៍ជាមួយប្រធានបទ “អនុវត្តវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយរាល់ការសាកល្បងអភិវឌ្ឍន៍” ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ដល់២៥ឧសភា​នៅ​ទីស្ដីការអង្គការសហប្រជាជាតិនៅក្រុង Geneve ស្វិស។​ ថ្លែងមតិនោសម័យ​ពិភាគ្សា​តុមូលថ្នាក់រដ្ឋមន្ត្រីនាថ្ងៃទី២១ ឧសភា រដ្ឋមន្ត្រី Nguyen Quan បានលើក​ឡើងសមិទ្ធិវិទ្យាសាស្ត្របច្ចេកវិទ្យា សំខាន់ដែលរួមចំណែកគួឲ្យកត់សម្គាល់ទៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់វៀតណាមក្នុងរយៈពេលកន្លងទៅ។ នាថ្ងៃទិ២២ឧសភា​នៅខាងក្រៅកិច្ច ប្រជុំ រដ្ឋមន្ត្រី Nguyen Quan បានមានពិធីជួបធ្វើការជាមួយ​អគ្គនាយក​អង្គការ កម្មសិទ្ធិបញ្ញាអង្គការសហប្រជាជាតិ (WIPO) Francis Gurry។ រដ្ឋមន្ត្រីបាន​ស្នើរ អគ្គនាយក WIPO ជួយឧបត្ថម្ភវៀតណាមលើបញ្ហាចំនួន៤គឺ កសាងនិងអនុវត្ត​កម្មវិធីជាតិអំពីកម្មសិទ្ធិបញ្ញា និងខ្លឹមសារមួយចំនួនស្ថិតក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដំណាក់កាល២០១១-២០២០ជាដើម។ អគ្គនាយក WIPO បានគាំទ្រវៀតណាមកសាងនិងអនុវត្តយុទ្ធសាស្ត្រជាតិអំពីកម្មសិទ្ធិបញ្ញា​សំ​ដៅនាំកម្មសិទ្ធិបញ្ញាក្លាយទៅជាឧបករមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាសេដ្ឋកិច្ច-សង្គមនិងវប្បធម៍៕

More