VOV WorldVOV World
វៀតណាមបានចូលរួមវេទិការនាវាចរណ៍អាស៊ាននៅម៉ាឡេស៊ី
03/10/2013 08:29
Vovworld-វៀតណាមបានចូលរួមវេទិការ​នាវាចរណ៍អាស៊ានសំដៅបង្កើនជំរុញបណ្ដាវិស័យសហប្រតិបត្តិការអំពីសមុទ្រ
វៀតណាមបានចូលរួមវេទិការនាវាចរណ៍អាស៊ាននៅម៉ាឡេស៊ី
វៀតណាមបានចូលរួមវេទិការនាវាចរណ៍អាស៊ាននៅម៉ាឡេស៊ី (laodong.com.vn)         Vovworld-អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh ប្រធាន គណៈប្រតិភូវៀតណាមបានឲ្យដឹងថា វៀតណាមបានចូលរួមវេទិការ​នាវាចរណ៍អាស៊ានសំដៅបង្កើនជំរុញបណ្ដាវិស័យសហប្រតិបត្តិការអំពីសមុទ្រ ដែលប្រទេសចូលរួមទាំងអស់មានផលប្រយោជន៍ដូចគ្នាក៏ដូចជារួមចំណែករួម ក្នុងបរិយាកាសសន្តិភាពស្ថិរភាពនៅដំបន់។ នៅវេទិការនេះវៀតណាមរួមជាមួយ ប្រទេស​អាស៊ាននិងប្រទេសផ្សេងៗសង្កត់ធ្ងន់ដល់ការគោរពច្បាប់អន្តរជាតិ ពិសេសគឺ​អនុសញ្ញា​ច្បាប់សមុទ្រនិងចាត់ទុកនេះជាលក្ខណៈសារវន្តឲ្យការបង្កើន ថែមទៀត​កិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ។         វេទិការនាវាចរណ៍អាស៊ានលើកទី៤បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃ​ទី១និងទី២តុលានៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ីទាក់ទាញការចូលរួម​របស់មន្ត្រីជាន់ខ្ពស់និងមជ្ឈដ្ឋានអ្នកជំនាញការនាវាចរណ៍មកពីប្រទេសសមាជិក អាស៊ានទាំង១០ប្រទេស៕