VOV WorldVOV World
វៀតណាមបានកាន់ដំណែងប្រធានក្រុមប្រឹក្សាទេសាភិបាល IAEA ជាលើកដំបូង
23/09/2013 11:49
Vovworld-ប្រទេសសមាជិកក្រុម​ប្រឹក្សាចំនួន​៣៥​ប្រទេស​បាន​ឯកភាពជ្រើសតាំង​វៀត​ណាម​ជាប្រធានក្រុមប្រឹក្សាសំរាប់អាណត្តិនេះ។​
វៀតណាមបានកាន់ដំណែងប្រធានក្រុមប្រឹក្សាទេសាភិបាល IAEA ជាលើកដំបូង
វៀតណាមបានកាន់ដំណែងប្រធានក្រុមប្រឹក្សាទេសាភិបាល IAEA ជាលើកដំបូង (most.gov.vn)         Vovworld-នាថ្ងៃទី២៣កញ្ញា ក្នុងសម័យប្រជុំដំបូងរបស់ក្រុមប្រឹក្សា​ទេសាភិបាល​ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA អាណត្តិ ២០១៣-២០១៤ នៅទីក្រុង Viene អូស្ទីស ប្រទេសសមាជិកក្រុម​ប្រឹក្សាចំនួន​៣៥​ប្រទេស​បាន​ឯកភាពជ្រើសតាំង ​វៀត​ណាម​ជាប្រធានក្រុមប្រឹក្សាសំរាប់អាណត្តិនេះ។​ នៅ​សម័យប្រជុំ ឯកអគ្គរដ្ឋទូត វៀត​ណាម​លោក Nguyen Thiep ប្រធានក្រុម​ប្រឹក្សា​ទេសាភិបាលបានថ្លែង​អំណរ​គុណ ​ការ​ជឿជាក់និងគាំទ្ររបស់ប្រទេសសមាជិក IAEA ដែលបានលៃទុកឲ្យវៀតណាម។ ឯកអគ្គរដ្ឋទូតបានអះអាងថា នេះនឹងជា​ឱកាសដើម្បីវៀតណាមរួមវិភាគទានក្នុង​ការ​អនុវត្តគោលដៅរបស់​ IAEA បង្ហាញ​គោលនយោបាយមុនក៏ដូចជាក្រោយរបស់ខ្លួន អំពី​ការ​ជំរុញអនុវត្តថាមពល​នុយគ្លេអ៊ែក្នុងគោលដៅសន្តិភាពក៏ដូចជាគោលការណ៍ ប្រឆាំង​រីកសាយអាវុធ​នុយគ្លេអ៊ែឈានទៅរំសាយទាំងស្រុងនិងលើគ្រប់ជ្រុងជ្រោយ អាវុធ​នុយគ្លេអ៊ែ។ វៀតណាមបានចូលរួម IAEA តាំងពីឆ្នាំ១៩៧៨ ក្នុងនោះ៣លើក ត្រូវបាន​ជ្រើស​​តាំង​ជាសមាជិកក្រុមប្រឹក្សាទេសាភិបាល (១៩៩១-១៩៩៣, ១៩៩៧- ១៩៩៩, ២០០៣-២០០៥)៕