VOV WorldVOV World
វៀតណាមផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូនេស៊ី
07/08/2015 10:10
Vovworld-នាយប់ថ្ងៃទី៦សីហា អគ្គនាយកដ្ឋានទេសចរណ៍ វៀតណាម​បាន​សហការជាមួយស្ថានទូតវៀតណាម
វៀតណាមផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូនេស៊ី
វៀតណាមផ្សព្វផ្សាយទេសចរណ៍នៅឥណ្ឌូនេស៊ី (VNP)         Vovworld-នាយប់ថ្ងៃទី៦សីហា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម​បាន ​សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីរៀបចំកម្មវិធី​ Roadshow ឧទ្ទេសនាមទេសចរណ៍វៀតណាមនៅក្រុង Jakarta។ ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Quoc Hung អគ្គនាយករងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ​បានអះអាងថា ទេសចរណ៍វៀតណាមជានិច្ចកាលស្វាគមន៍ភ្ញៀវទេសចរណ៍​មក​ពី​ បណ្ដាប្រទេសលើពិភពលោកនិងឥណ្ឌូនេស៊ី ទន្ទឹមនឹងនោះសន្យានឹងផ្គត់ផ្គង់ ​សេវាកម្មផលិតផលទេសចរណ៍គុណភាពល្អបំផុតឆ្លើយតបនឹងសំណូមពររបស់ ភ្ញៀវទេសចរណ៍ បង្កលក្ខណៈងាយស្រួលបំផុតសំរាប់ក្រុមហ៊ុនទេសចរណ៍​នៃ​ ប្រទេសទាំងពីរសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធិភាព៕