វៀតណាមផ្សព្វផ្សាយបែបបទធ្វើសកម្មភាពនៅច្រកទ្វាព្រំដែនលើដីគោក
26/07/2013 06:06
ថ្ងៃទី២៥កក្កដា នាយករដ្ឋាភិបាលវៀតណាមលោក NguyenTan Dung បាន អោយសច្ចប័នការ ផ្សព្វផ្សាយបែបបទធ្វើសកម្មភាពនៅច្រកទ្វាព្រំដែនលើដីគោក។

វៀតណាមទើបនឹងបានផ្សព្វផ្សាយបែបបទធ្វើសកម្មភាពនៅច្រកទ្វាព្រំដែនលើដីគោក (រូបថតVNA) Vovworld- ថ្ងៃទី២៥កក្កដា នាយករដ្ឋាភិបាលវៀតណាមលោក NguyenTan Dung បានអោយសច្ចប័នការ ផ្សព្វផ្សាយបែបបទធ្វើសកម្មភាពនៅច្រកទ្វាព្រំដែនលើដី គោក។បែបបទនេះត្រូវបានអនុវត្តនៅច្រកទ្វាព្រំដែនអន្តតជាតិ និងច្រកទ្វាព្រំដែន ជាតិលើដីគោក។តាមនោះគណះកម្មាធិការគ្រប់គ្រងច្រកទ្វាព្រំដែនសហការជាមួយ បណ្តាកំលាំងមានសមត្ថកិច្ចពាក់ព័ន្ឋនៃប្រទេសមានផ្លូវព្រំដែនរួម រៀបចំប្រជុំការ ផ្លាស់ប្តូរសភាពការណ៍សាមញ្ញឬវិសាមញ្ញ។ភាគីទាំង២រួមគ្នាផ្លាស់ប្តូរអំពីការងារគ្រប់ គ្រងច្រកទ្វាព្រំដែននិងបែបបទនៃប្រទេសនិមួយៗដើម្បីដោះស្រាយឲ្យទាន់ពេល វេលានូវការជំពាក់ជំពិនដែលកើតមានឡើងក្នុងសកម្មភាពនាំចេញនាំចូលទំនិញ ការឆ្លងដែនសំរាប់មនុស្សនិងមធ្យោបាយដឹកជញ្ជូនទៀតផង។បែបបទនេះចូលជា ធរមានពីថ្ងៃទី១តុលា២០១៣ខាងមុខតទៅ៕
Related







