វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនមកធ្វើការវិនិយោគ
17/03/2017 08:34
(VOVworld)-នារសៀលថ្ងៃទី១៦មិនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Tsutomo Takeke ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Tsutomo Takeke ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម (VOVworld)-នារសៀលថ្ងៃទី១៦មិនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Tsutomo Takeke ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមនិងលោក Shigenobu Nagomori ប្រធានសម្ព័ន្ធក្រុមហ៊ុន Nidec ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ជប៉ុនមកធ្វើអាជីវកម្មនៅវៀតណាម ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Nidec។ វៀត ណាមស្វាគមន៍សហ គ្រាសបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនក្នុងនោះមាន Nidec មក ធ្វើការវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ដោយមានយន្តការទាក់ទាញ វិនិយោគច្រើនដែរ។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមយកចិត្ត ទុកដាក់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ តាម នោះនឹងបង្កលក្ខណៈងាយស្រួល បំផុតលើវិស័យនេះសម្រាប់សហគ្រាសនានា របស់ជប៉ុន។វៀតណាមជឿជាក់យ៉ាង ខ្លាំងទៅលើកិត្យានុភាពរបស់សហគ្រាស ជប៉ុនដែលកំពុងធ្វើការរកស៊ីនៅវៀតណាមផងដែរ៕
Related






