VOV WorldVOV World
វៀតណាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយបណ្ដាប្រទេស Baltic
06/07/2012 08:09
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវា បង្កើតទំនាក់ទំនងការទូត (១៩៩២- ២០១២) គណៈប្រតិភូនៃក្រសួងការបរទេសវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី ការបរទេស Bui Thanh Son បានមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅ បណ្ដាប្រទេសក្នុងតំបន់ Baltic រួមមាន៖ ឡាតវី អេស្តូនៀរ លីថួនី ចាប់ពីថ្ងសទី ២៦ មិថុនា ដល់ទី ៣ កក្កដា។
វៀតណាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយបណ្ដាប្រទេស Baltic
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៩២ - ២០១២) គណៈប្រតិភូនៃក្រសួងការបរទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី ការបរទេស Bui Thanh Son បានមានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅបណ្ដា ប្រទេសក្នុងតំបន់ Baltic រួមមាន៖ ឡាតវី អេស្តូនៀរ លីថួនី ចាប់ពីថ្ងសទី ២៦ មិថុនា ដល់ទី ៣ កក្កដា។ ក្នុងជំនួបចរចារជាមួយថ្នាក់ដឹកនាំនៃក្រសួង ការបរទេសក្រសួង សេដ្ឋកិច្ច និងក្រុមបណ្ដាសមាជិកសភាមិត្តភាពជាមួយវៀតណាម របស់បណ្ដា ប្រទេសនេះ ភាគីមិត្តបានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយ វៀតណាមនៅបណ្ដាអង្គការនិងវេទិការអន្តរជាតិ ជាពិសេស ក្នុងក្របខ័ណ្ឌអ.ស.ប និងវេទិការសហប្រតិបត្តិការអន្តរតំបន់អាស៊ី-អឺរ៉ុប (ASEM)។ ទាក់ទិនដល់បញ្ហានៅ លើសមុទ្រខាងកើត បណ្ដាប្រទេសនៅតំបន់ Baltic សុទ្ធតែយល់ព្រមនឹងទស្សនៈ របស់វៀតណាមអំពីការដោះស្រាយជំលោះដោយវិធានការសន្តិភាពដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញារបស់អ.ស.បស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ ក្រៅពីនោះបណ្ដាប្រទេសក៏បានឯកភាពជំរុញយ៉ាងខ្លាំងទំនាក់ទំនង ទ្វេភាគីជាមួយ វៀតណាមលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំបណ្តុះបណ្ដល ។ល។៕

More