VOV WorldVOV World
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ UNDP និង UNFPA
09/09/2016 09:57
(VOV)_នាថ្ងៃទី៧និងទី៨ ខែកញ្ញា គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានអញ្ជើញចូលរួមកិច្ចប្រជុំ​ របស់​ក្រុមប្រឹក្សាប្រ​តិបត្តិ កម្មវិធីអភិវឌ្ឍន៍របស់
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ UNDP និង UNFPA
កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ដែល UNFPA លៃទុកសំរាប់ប្រទេសនិង ប្រជាជនវៀតណាមក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ (VOV)_នាថ្ងៃទី៧និងទី៨ ខែកញ្ញា គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានអញ្ជើញចូលរួមកិច្ចប្រជុំ​  របស់​ក្រុមប្រឹក្សាប្រ​តិបត្តិ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និង គណៈ​កម្មាធិការចំនួនប្រជាជន អង្គការសហប្រជាជាតិ (​UNFPA) នៅអាមេរិក។ ​ក្នុង កិច្ចប្រជុំ​ របស់ UNDP នាថ្ងៃទី៨ កញ្ញា រដ្ឋមន្ត្រី លោក Nguyen Chi Dung បានមានបទ ថ្លែងមតិ​ អះអាងនូវទស្សនះចំពោះសំណុំឯកសារកម្មវិធីជាតិ សហប្រតិបត្តិការ រវាង វៀតណាមនិង UNDP ដំណាក់កាល ២០១៧-២០២១។តាមរដ្ឋមន្ត្រីថា៖កម្មវិធីនេះត្រូវ បានកសាង​ឡើង​ដោយផ្អែកទៅលើការឯកភាពខ្ពស់រវាងរដ្ឋាភិបាលវៀតណាម និង UNDP ដែល​ក្នុងនោះមាន​ការរួមផ្សុំគោលដៅ ភារកិច្ច និងដំណោះស្រាយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ច នានា។           មុននោះ ក្នុងកិច្ចប្រជុំរបស់ UNFPA នាថ្ងៃទី៧ កញ្ញា រដ្ឋមន្ត្រី លោក Nguyen  Chi Dung ក៏បានលើកច្បាស់នូវកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា  ដែល UNFPA លៃទុកសំរាប់ប្រទេសនិង ប្រជាជនវៀតណាមក្នុងរយៈពេល៤០ឆ្នាំកន្លង ទៅ និងលទ្ធផលលេចធ្លោបំផុតគឺ UNFPA បានរួមដំណើរជាមួយរដ្ឋាភិបាល សម្រេច គោលដៅជាតិអំពីចំនួនប្រជាជន៕