វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តុនិយមជលសាស្ត្រ
25/10/2016 10:37
(VOV)_នារសៀលថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Hoesung Lee នាយកស្ថាប័នឧត្តុនិយមជលសាស្ត្រ នៃអង្គការសហប្រជាជាតិ

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តុនិយមជលសាស្ត្រ (VOV)_នារសៀលថ្ងៃទី២៤តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Hoesung Lee នាយកស្ថាប័ន ឧត្តុនិយមជលសាស្ត្រ នៃអង្គការសហប្រជាជាតិ ប្រធានគណៈកម្មាធិការអន្តររដ្ឋាភិ បាល ស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ( IPCC) ចំណុះអង្គការឧត្តុនិយមជលសាស្ត្រ អង្គ ការសហប្រជាជាតិ។ នៅទីនេះ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ IPCC សហប្រតិ បត្តិការជិតស្និទ្ធ និងជួយឧបត្ថម្ភវៀតណាម ក្នុងការងារស្រាវជ្រាវ ទប់ទល់នឹងបំរ៉ែបំ រួល និងបង្កលក្ខណះងាយស្រួល អោយស្ថាប័ន មហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មជ្ឈ មណ្ឌលឧត្តុមនិយម ជលសាស្ត្រ របស់វៀតណាម បានចូលរួមក្រុមស្រាវជ្រាវរបស់ IPCC។ នាយករដ្ឋមន្ត្រីបានស្នើអោយ IPCC ជួយឧបត្ថម្ភបច្ចេកទេស សម្ភារះដើម្បីវៀតណាម វាយតំលៃត្រឹមត្រូវជាង ការជះឥទ្ធិពល របស់បំរ៉ែបំរួលអាកាសធាតុ។ រីឯ លោក Hoesung Lee បានអោយដឹងថា៖ IPCC យល់ដឹងគ្រប់គ្រាន់អំពីស្ថាន ភាពបំរ៉ែបំរួលអាកាសធាតុនៅវៀតណាម ហើយសង្ឃឹមថានឹងបានបន្តសហប្រតិបត្តិ ការជាមួយអ្នកវិទ្យាសាស្ត្រវៀតណាម ក្នុងវិស័យបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជានាំចេញ ដំណោះស្រាយនានា៕
Related







