VOV WorldVOV World
វៀតណាមបញ្ជាក់ពីទំនួលខុសត្រូវនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
01/04/2026 08:48
[VOVWORLD] - សម័យប្រជុំជាប្រចាំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ទើបបានបញ្ចប់នៅទីក្រុងហ្សឺណែវ បន្ទាប់ពីធ្វើការរយៈពេល៦សប្តាហ៍ (ថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា) ដោយគូសញ្ញានៃការចូលរួមយ៉ាងសកម្ម និងការរួមចំណែកជាក់ស្តែងរបស់ វៀតណាម ក្នុងបរិបទដែស្ថានភាពសកលមានការវិវត្តន៍ដ៏ស្មុគស្មាញ។
វៀតណាមបញ្ជាក់ពីទំនួលខុសត្រូវនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
260401 fm sang 02_3.jpg ទិដ្ឋភាពនៃ​កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត៖ Anh Hien/TTXVN ក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងដំណើរការពិគ្រោះយោបល់លើសេចក្តីសម្រេចចិត្ត​ចំនួន ៣៨ ហើយបានអនុវត្តគំនិតផ្តួចផ្តើមលេចធ្លោ​ចំនួន ២ ផងដែរ។ ទីមួយ វៀតណាមបានកសាង និងបង្ហាញសេចក្តីថ្លែងការណ៍រួមស្តីពីសមភាពយេនឌ័រក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលឧបត្ថម្ភដោយប្រទេសចំនួន ៥៦។ ទីពីរ វៀតណាមបានធ្វើជាសហប្រធានព្រឹត្តិការណ៍ខខាងក្រៅ​ជាមួយកូរ៉េខាងត្បូង ជប៉ុន និងថៃ ស្តីពីផលប៉ះពាល់នៃការឆបោកតាមអ៊ីនធឺណិត​ចំពោះសិទ្ធិមនុស្ស។ ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់គណៈប្រតិភូវៀតណាមនៅក្នុងសម័យប្រជុំលើកទី ៦១ បានបន្ត​បញ្ជាក់ពីគោលនយោបាយ និងគោលមាគ៌ាជាប់​លាប់របស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ ប្រការ​នេះ​បង្ហាញពីការត្រៀមខ្លួនជាស្រេច​របស់វៀតណាមក្នុងនាម​ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិឆ្នាំ ២០២៦-២០២៨​ ជាមួយនឹងផ្នត់គំនិតថ្មី និងការប្តេជ្ញាចិត្តថ្មី៕​ សម័យប្រជុំនេះ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការរៀបចំសម័យប្រជុំកម្រិតខ្ពស់ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាង ១២០ នាក់មកពីប្រទេសផ្សេងៗ ដោយ​ពិភាក្សា និងពិចារណាលើសេចក្តីសម្រេចចិត្ត​ចំនួន ៣៨ ធ្វើការពិភាក្សាតាមប្រធានបទលើបញ្ហាសិទ្ធិមនុស្សសំខាន់ៗ និងបំពេញនីតិវិធីអនុម័តលើ​លទ្ធផលនៃការត្រួត​ពិនិត្យទូទៅជាប្រចាំ (UPR) វដ្តទី៤ សម្រាប់ប្រទេសចំនួន ១៣៕  
TAG
VOV/VOVWORLD/វៀតណាម/ទំនួលខុសត្រូវ/ក្រុមប្រឹក្សាសិទ្ធិមនុស្ស/អង្គការសហប្រជាជាតិ