VOV WorldVOV World
វៀតណាមប្រគល់គ្រៀងឥស្សរិយសមិត្តភាពជូនប្រធានគណៈកម្មាធិការសាមគ្គីភាព វៀតណាម-ឥណ្ឌានៅរដ្ឋ Bengal ខាងលិច
28/01/2015 08:46
(VOVworld) - នារសៀលថ្ងៃទី២៧ មករា នៅទីក្រុង Kolkata រដ្ឋ Bengal ខាងលិច របស់ឥណ្ឌា ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌាលោក​ Ton Sinh Thanh បាន ប្រគល់គ្រៀងឥស្សរិយសមិត្តភាពជូនលោក Geetesh Sharmaប្រធានគណៈកម្មាធិការសាមគ្គីភាព វៀតណាម-ឥណ្ឌានៅរដ្ឋ Bengal ខាងលិច។
វៀតណាមប្រគល់គ្រៀងឥស្សរិយសមិត្តភាពជូនប្រធានគណៈកម្មាធិការសាមគ្គីភាព វៀតណាម-ឥណ្ឌានៅរដ្ឋ Bengal ខាងលិច
(VOVworld) - នារសៀលថ្ងៃទី២៧ មករា នៅទីក្រុង Kolkata រដ្ឋ Bengal ខាងលិច របស់ឥណ្ឌា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក​ Ton Sinh Thanh បាន ប្រគល់គ្រៀងឥស្សរិយសមិត្តភាពជូនលោក Geetesh Sharmaប្រធានគណៈកម្មា ធិការសាមគ្គីភាព វៀតណាម-ឥណ្ឌានៅរដ្ឋ Bengal ខាងលិច។ថ្លែងមតិ នៅទីនេះ  ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ លោក Sharma ក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើវិស័យ ជាច្រើនរវាងឥណ្ឌានិងវៀតណាម ព្រមទាំងសម្ដែងជំនឿជាក់ថា លោក Sharma ក៏ដូចជាគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា-វៀតណាមនៅរដ្ឋ Bengal ខាងលិច និងប្រជាជននៃប្រទេសទាំង២ នឹងបន្តថែរក្សានិងជំរុញខ្លាំងថែមទៀតទំនាក់ ទំនង មិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំង២។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh និងប្រធានគណៈកម្មាធិការ សាមគ្គីភាព វៀតណាម-ឥណ្ឌានៅរដ្ឋ Bengal ខាងលិចលោក Geetesh Sharma នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានសហការជាមួយ  ក្រុមហ៊ុន Accor Hotels OM Tourism Jet Airways និង Vietnam Airlines រៀបចំ Gala ពន្លឿនទេសចរណ៍វៀតណាមនៅឥណ្ឌាដោយប្រធានបទ “វៀតណាម ទីមកដល់ដ៏អស្ចារ្យសំរាប់ភ្ញៀវទេសចរណ៍ឥណ្ឌា”។ថ្លែងមតិនៅទីនេះ ប្រធាននាយកដ្ឋានទេសចរណ៍រដ្ឋ Bengal ខាងលិចលោក​ Umapanda Mukherjee  បានសង្កត់ធ្ងន់ថា វៀតណាមគឺជាសសរស្នូល១ក្នុងគោលនយោបាយ ឆ្ពោះ ទៅខាងកើត​របស់ឥណ្ឌា និងទេសចរណ៍គឺជាវិធិ១ដើម្បីប្រជាជននៃ ប្រទេសទាំង២បង្កើនការជួបប្រាស្រ័យ រួមចំណែករឹតបន្តឹងទំនាក់ទំនង មិត្តភាព ជាប្រពៃណីឲ្យបានខ្លាំងក្លាថែមទៀត៕

More