វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa
03/01/2016 09:51
(VOV)_តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសវៀតណាមថា៖នាថ្ងៃទី២មករា ចិនបានអនុវត្តជើងហោះហើរដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់វៀតណាម។

វៀតណាមប្រគល់ជូនសារតាំងប្រឆាំងជំទាស់ចិនបានបញ្ជូនយន្តហោះទៅប្រជុំកោះ Truong Sa (VOV)_តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសវៀតណាមថា៖នាថ្ងៃទី ២មករា ចិនបានអនុវត្តជើងហោះហើរដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់ វៀតណាម។ ចំពោះរឿងហេតុនេះ ដំណាងក្រសួងការបរទេសវៀតណាម បានជួបដំ ណាងស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីជូនសារតាំងប្រឆាំងជំទាស់អំពើនេះ។ បានលើកច្បាស់៖ អំពើនេះរបស់ចិនគឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Truong Sa ដើរផ្ទុយទៅនឹងការយល់ដឹងរួមរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ វានឹងជះឥទ្ធិពលដល់សន្តិ ភាព ស្ថិរភាពនៅសមុទ្រខាងកើត កាត់បន្ថយទំនុកទុកចិត្តខាងនយោបាយរវាងប្រ ទេសទាំងពីរ ជះឥទ្ធិពលអសកម្មទៅលើទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕
Related







