VOV WorldVOV World
វៀតណាមប្តេជ្ញាការពារអធិបតេយ្យភាពនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន
22/05/2014 12:32
Vovworld-ក្នុងក្រមខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វីលីពីននិងចូលរួមវេទិការ​សេដ្ឋកិច្ចពិភពលោក (WEF) ដំបន់អាស៊ីបូព៌ានៅរដ្ឋធានីម៉ានីល នាយករដ្ឋមន្ត្រី​វៀត​ណាមលោក Nguyen Tan Dung បានឆ្លើយសម្ភាសទីភ្នាក់ងារសារព័ត៌មាន​
វៀតណាមប្តេជ្ញាការពារអធិបតេយ្យភាពនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន
វៀតណាមប្តេជ្ញាការពារអធិបតេយ្យភាពនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដើម្បីអធិបតេយ្យភាព បូរណភាពសមុទ្រកោះពិសិទ្ធ (VOV)         Vovworld-ក្នុងក្រមខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វីលីពីននិងចូលរួមវេទិការ ​សេដ្ឋកិច្ចពិភពលោក (WEF) ដំបន់អាស៊ីបូព៌ានៅរដ្ឋធានីម៉ានីល នាយករដ្ឋមន្ត្រី ​វៀត​ណាមលោក Nguyen Tan Dung បានឆ្លើយសម្ភាសទីភ្នាក់ងារសារព័ត៌មាន ​ចំនួន២គឺ AP (អាមេរិក)និង Reuters (អង់គ្លេស) អំពីបំរ៉ែបំរួលនាបច្ចុប្បន្ននៅ​សមុទ្រ​ខាងកើតក៏ដូចជាវិធានការដោះស្រាយរបស់វៀតណាមចំពោះការដែល​ចិនបាន ដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងដំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។​ នាយករដ្ឋមន្ត្រី​លោក Nguyen Tan Dung បានលើកច្បាស់ថា វៀតណាម​មុនក៏ដូចជា​ក្រោយ​អនុវត្តវិធានការសន្តិភាព និងឆ្លៀតគ្រប់ឱកាសកាណាល់សន្ទនាដើម្បីដោះ​ស្រាយស្ថានភាពបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា វៀតណាមប្តេជ្ញាការពារ អធិបតេយ្យភាពនិងសិទ្ធិប្រយោជន៍ស្របច្បាប់របស់​ខ្លួនដើម្បីបូរណភាពដែនដី បូរណភាពសមុទ្រកោះពិសិទ្ធិ។​ វៀតណាមកំពុង​គិតគូរ​វិធានការដើម្បីការពារខ្លួន រួមទាំងវិធានការតស៊ូកត្តិយុតតាមច្បាប់​អន្តរជាតិ។ ក្នុងកាលៈទេសៈភាពតានតឹង ឡើងជណ្ដើរបច្ចុប្បន្ននៅសមុទ្រខាង​កើត នាយករដ្ឋមន្ត្រីបានឲ្យដឹងថា​វៀតណាម មិនចូលរួមសម្ព័ន្ធភាព​យោធា​ណា​មួយដើម្បីប្រឆាំងនឹងប្រទេសផ្សេងមួយ។​ នេះ ជាគោលមាគ៌ាកិច្ចការបរទេស​មុន​ក៏​ដូចជាក្រោយរបស់វៀតណាម។ វៀតណាម អំពាវនាវសហគមន៍អន្តរជាតិ បណ្ដា​ប្រទេស បុគ្គលនិងអង្គការអន្តរជាតិបន្ត ឡើងសម្លេងប្រឆាំងជំទាស់យ៉ាង​ខ្លាំងក្លា​អំពើររំលោភច្បាប់អន្តរជាតិរបស់ចិន។         ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងចិនក្នុងកាលៈទេសៈបច្ចុប្បន្ន នាយក រដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជា​និច្ចកាល​យល់ដឹង យ៉ាងជ្រាលជ្រៅទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការមានផល​ប្រយោជន៍ដូច គ្នារវាងវៀតណាមនិងចិន។ វៀតណាមជានិច្ចកាលមានបំណង​រួម​ជាមួយចិន ដោះស្រាយភាពតានតឹងដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ​សមភាពនិង គោរពគ្នាទៅវិញទៅមក៕

More