VOV WorldVOV World
វៀតណាមអាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
18/12/2015 10:00
(VOVworld)-នាថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិ ហូជីមិញបានរៀបចំជំនួបពិភាគ្សាវិទ្យាសាស្ត្រដោយប្រធានបទ
វៀតណាមអាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ទិដ្ឋភាពនៃជំនួបពិភាគ្សា (រូបថតៈvnanet.vn ) (VOVworld)-នាថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិ ហូជីមិញបានរៀបចំជំនួបពិភាគ្សាវិទ្យាសាស្ត្រដោយប្រធានបទ “ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិក”។ នៅជំនួប ពិភាគ្សានេះបានផ្តោតសំខាន់ទៅលើខ្លឹមសារចំនួន៤ ក្នុងនោះមានការពិភាគ្សា អំពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាមអាមេរិកលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំបណ្តុះបណ្តាលប្រភពធនធានមនុស្សជាដើម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Nguyen Quan បានចាត់ទុកថា៖         “យើងខ្ញុំមានបំណងថា នាពេលខាងមុខ បន្ទាប់ពីវៀតណាមចូលរួមអនុ​ សញ្ញាចំនួន៥ ស្តីពីអាវកាស យើងខ្ញុំនឹងមានទំនាក់ទំនងជិតស្និទ្ធជាងទៀតជាមួយ NASA ដើម្បីអាចជួយឲ្យផ្នែកអាកាសចរណ៍និងអាវកាសរបស់វៀតណាមមានការ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។​យើងខ្ញុំក៏មានបំណងថា ប្រទេសទាំងពីរនឹងមាន​កិច្ចសហ ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ជាពិសេសលើ វិស័យបច្ចេកវិទ្យាថាមពល រួមទាំងថាមលប្រពៃណីនិងថាមពលថ្មីនៅវៀតណាម ផងដែរ”៕

More