វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48
07/08/2015 09:57
Vovworld-បន្ទាប់ពីសន្និសីទ AMM 48 និងសន្និសីទទាក់ ទិននានាបានបិទបញ្ចប់ នាថ្ងៃទី៦សីហា

វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48 (VOV) Vovworld-បន្ទាប់ពីសន្និសីទ AMM 48 និងសន្និសីទទាក់ទិននានាបានបិទ បញ្ចប់ នាថ្ងៃទី៦សីហា ឆ្លើយសម្ភាសអ្នកយកព័ត៌មាន VOV ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា សន្និសីទ ទទួលបានលទ្ធផលសំខាន់និងគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម។ “យើងអះអាងបន្តអនុវត្តដើម្បីធានាអនុវត្តរាល់កិច្ចសន្យាក្នុងអាស៊ានដើម្បីរួមចំណែក ក្នុងការបង្កើនតួនាទីរបស់អាស៊ាន ពិសេសគឺតួនាទីស្នូលដែលចំណុចគិន្លឹះនៅទី នេះគឺកសាងសាមគ្គីភាពឯកភាពលើបណ្ដាបញ្ហា។ វៀតណាមបានរួមចំណែកក្នុង ការលើកសំណើរជាក់ស្ដែងក្នុងដៃគូសហប្រតិបត្តិការរបស់វៀតណាមពីវិស័យ សេដ្ឋកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដល់វិនិយោគសន្តិសុខ។” ចែករំលែកអំពីបញ្ហាស្នូលមួយនៅសន្និសីទលើកនេះគឺជាស្ថានភាពនៅសមុទ្រ ខាងកើត ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖ “នេះជាប្រធានបទមួយត្រូវបានបណ្ដារដ្ឋមន្ត្រីអាស៊ានឯកភាពខ្ពស់សម្ដែងការ ព្រួយបារម្ភ។ នេះក៏ជាលើកដំបូងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានព្រួយបារម្ភរួមអំពីបញ្ហាសាងសងកោះបើកទូលាយកោះនៅវេទិការអាស៊ានលើកនេះ។ បណ្ដារដ្ឋមន្ត្រី បានសង្កត់ធ្ងន់ត្រូវអនុវត្តម៉ឹងម៉ាត់សេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាង កើតពិសេសគឺរក្សាសភាពដើមមិនផ្លាស់ប្តូរធ្វើឲ្យស្មុគស្មាញស្ថានភាពនៅដំបន់សមុទ្រ ខាងកើត។ បណ្ដារដ្ឋមន្ត្រីបានអះអាងការប្តេជ្ញាត្រូវឈានទៅចុះហត្ថលេខាលើក្រម ប្រតិបត្តិដំបន់នៅសមុទ្រខាងកើតដើម្បីធានារួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅ សមុទ្រខាងកើត៕”
Related





