វៀតណាមរួមចំណែកយ៉ាងសកម្មទៅក្នុងការពង្រឹងនិងពង្រីកសហគមន៍Francophone
25/11/2016 06:55
(VOVworld)- នាថ្ងៃទី២៥វិច្ឆិកា ប្រធានរដ្ឋ លោក Tran Dai Quang បានដឹកនាំគណៈ ប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង

(VOVworld)- នាថ្ងៃទី២៥វិច្ឆិកា ប្រធានរដ្ឋ លោក Tran Dai Quang បានដឹកនាំគណៈ ប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង លើកទី១៦ដែលបានរៀបចំនៅ Antanarivo ប្រទេសMadagascar ចាប់ពីថ្ងៃទី២៦ដល់ ថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០១៦។គណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះក្នុងកាលៈ ទេសៈដែល ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយសហគមន៍ Francophoneកំពុង បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នាពេលកន្លងទៅ វៀតណាមបានរួមចំណែកសកម្មទៅក្នុងការពង្រឹងនិងពង្រីក សហគមន៍Francophoneតាមទិស ការពារនិងបង្កើនចំណងសមាគ្គីFrancophone ប្រ ពៃណីយ៉ាងថ្លៃថ្លារបស់សហគមន៍ ធានានូវទិសដៅអភិវឌ្ឍន៍ជាសារវ័ន្តរបស់សហគមន៍ ទាំងមូល។ វៀតណាមក៏មានការផ្តួចផ្តើមគំនិត ម្ចាស់ការនិងមានការទទួលខុសត្រូវ ចូលក្នុងរាល់សកម្មភាពរបស់សហគមន៍ Francophone ផងដែរ៕
Related







