វៀតណាមដាក់ឲ្យដំណើរការនាវាសេវាកម្មប្រេងឧស្ម័នទំនើបបំផុត
11/05/2016 08:29
(VOVworld)-នាយប់ថ្ងៃទី១០ឧសភា ក្រុមហ៊ុនដំឡើងនាវា Ha Long នៅខេត្ត Quang Ninh បានដាក់ឲ្យដំណើរការនាវាសេវាកម្មប្រេងឧស្ម័ន PSV 3300។

(VOVworld)-នាយប់ថ្ងៃទី១០ឧសភា ក្រុមហ៊ុនដំឡើងនាវា Ha Long នៅខេត្ត Quang Ninh បានដាក់ឲ្យដំណើរការនាវាសេវាកម្មប្រេងឧស្ម័ន PSV 3300។ នេះ ជានាវាសេវា កម្មប្រេងឧស្ម័នដំបូងបានដំឡើងប្រកបដោយជោគជ័យនៅវៀត ណាម។ នាវា PSV 3300 មានស្លាកលេខ YN 552044 ជាប្រភេទនាវាបំរើស្ថានីយ៍ ប្រេងនៅសមុទ្រមាន សមត្ថភាពខ្លាំងក្លានិងទំនើប។ តាមគំរោងនាវានេះនឹងដំណើរ សកម្មភាពជាផ្លូវ ការនាខែកញ្ញាឆ្នាំ២០១៦។ ការដំឡើងដោយជោគជ័យនិងការដាក់ឲ្យដំណើរការនា វានេះនឹងរួមចំណែកពង្រឹងឋានៈនិងតួនាទីនៃវិស័យដំឡើងនាវារបស់វៀតណាមនៅ លើឆាកអន្តរជាតិ៕
Related




