VOV WorldVOV World
វៀតណាមដកចេញមិនទទួលរៀបចំ ASIAD 18
18/04/2014 08:26
Vovworld-នាថ្ងៃទី១៧មេសា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀត​ណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំអំពីការទទួលរៀបចំ​មហោស្រពកីឡាទ្វីបអាស៊ីលើកទី១៨(ASIAD 18) នាឆ្នាំ២០១៩។
វៀតណាមដកចេញមិនទទួលរៀបចំ ASIAD 18
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (dantri.com.vn)         Vovworld-នាថ្ងៃទី១៧មេសា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀត​ ណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំអំពីការទទួលរៀបចំ​មហោស្រពកីឡាទ្វីបអាស៊ីលើកទី១៨(ASIAD 18) នាឆ្នាំ២០១៩។         បន្ទាប់ពីស្ដាប់របាយការណ៍របស់ក្រសួងវប្បធម៍គីឡានិងទេសចរណ៍ របាយការណ៍របស់ខុទ្ទកាល័យរដ្ឋាភិបាលនិងមតិរបស់ដំណាង។ នាយករដ្ឋ​ មន្ត្រី​លោក Nguyen Tan Dung បានសន្និដ្ឋានថា ក្នុងកាលៈទេសៈរងឥទ្ធិពលដ៏ ធ្ងន់ធ្ងរ​​នៃ​វិបត្តិហិរញ្ញវត្ថុនិងឪនភាពសេដ្ឋកិច្ចសកល ថវិការរដ្ឋនៅតែប្រមូលផ្ដុំ អាទិភាព​វិនិយោគឲ្យភារកិច្ចចាំបាច់ផ្សេងៗ។ ដោយហេតុនេះ នាយករដ្ឋមន្ត្រី បាន​ប្រគល់​ឲ្យក្រសួងវប្បធម៍កីឡានិងទេសចរណ៍សហការជាមួយក្រសួងការ បរទេសនិង​គណៈកម្មាធិការប្រជាជនទីក្រុងហាណូយធ្វើការជាមួយក្រុមប្រឹក្សា Olympic ទ្វីបអាស៊ី (OCA) និងដៃគូរទាក់ទិននានាដើម្បីមានវិធានការសមស្រប ដកចេញពី​ការ​ទទួលរៀបចំ មិនរៀបចំ ASIAD 18 នៅទីក្រុងហាណូយ។​វៀត ណាមនឹង​សូម​ទទួលរៀបចំ ASIAD ក្នុងដំណាក់កាលសមស្រប៕