លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅសម័យប្រជុំអ.ស.បអំពីស្ថានភាពនៅអ៊ុយក្រែន។ (រូបថត៖ VOV) |
ទាក់ទងនឹងស្ថានភាពមនុស្សធម៌ដែលបង្កឡើងដោយជម្លោះយោធានៅអ៊ុយក្រែន លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អាទិភាពចម្បងបច្ចុប្បន្នគួរតែផ្តោតលើការ បញ្ឈប់ជម្លោះយោធា ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ ហើយ ដាក់ពង្រាយប្រតិបត្តិការមនុស្សធម៌ និងជម្លៀសពលរដ្ឋ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់នូវការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំ ប្រឹងប្រែងមនុស្សធម៌របស់លោកអគ្គលេខាធិការ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បណ្តាប្រទេសក្នុងតំបន់និងដៃគូអន្តរជាតិ ហើយថា វៀតណាមត្រៀមខ្លួនជាស្រេច រួមវិភាគទានក្នុងសកម្មភាពជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ សម្រាប់អ៊ុយក្រែនក្រោមលក្ខខណ្ឌនិងសមត្ថភាពដែលត្រូវបានអនុញ្ញាត។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចសន្ទនា និងការចរចាររវាងភាគី ពាក់ព័ន្ធគួរតែត្រូវបានដំណើរការ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព ដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគិតគូរពីផល ប្រយោជន៍ និងកង្វល់របស់ភាគីពាក់ព័ន្ធ៕






