VOV WorldVOV World
វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីសម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុ
25/10/2016 11:05
(VOV)_នាថ្ងៃទី២៥តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងលោកស្រីPratibha Mehta អ្នកសម្របសម្រួល​ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ឞានអញ្ជើញជាអធិបតី វេទិកា ​
វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីសម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុ
វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីសម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុ (VOV)_នាថ្ងៃទី២៥តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Trinh Dinh Dung និងលោកស្រីPratibha Mehta អ្នកសម្របសម្រួល​ អង្គការសហប្រជា ជាតិប្រចាំនៅវៀតណាម ឞានអញ្ជើញជាអធិបតី វេទិកា ​សន្ទនាជាន់ខ្ពស់ រវាងគណៈ កម្មាធិការជាតិស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ និង​ដៃគូអភិវឌ្ឍន៍នានា។ ថ្លែងមតិនៅ ទីនេះ ឧបនាយករដ្ឋមន្ត្រី​ លោក Trinh Dinh Dung បានអោយដឹងថា៖ វៀតណាមជា ប្រទេសមួយក្នុងចំណោមប្រទេស​ រងផលប៉ះពាលច្រើនបំផុតពីបំរ៉ែបំរួលអាកាសធាតុ  ហើយវៀតណាមបាននិង​កំពុងសកម្មអនុវត្តយុទ្ធនាការជាតិ ស្ដីអំពីបំរ៉ែបំរួលអាកាស ធាតុ និងកំណើន​បៃតង ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ។វៀតណាមក៏សន្យារួម ដៃជាមួយ​សហគមន៍អន្តរជាតិ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុផងដែរ៕