VOV WorldVOV World
វៀតណាមត្រៀមខ្លួនរួចជាស្រេចរាល់វិធានការឆ្លើយតបទៅនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា
02/04/2026 11:22
[VOVWORLD] - នៅក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២ ខែមេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូ ហាំងបានបញ្ជាក់ថា វៀតណាមបានត្រៀមរួចជាស្រេចរាល់សេណារីយ៉ូសម្រាប់ការពារពលរដ្ឋរបស់ខ្លួន ហើយបានពិភាក្សាជាមួយភាគីអ៊ីរ៉ង់ និងប្រទេសជិតខាង ដើម្បីធានាសុវត្ថិភាពសម្រាប់នាវា សមាជិកនាវិក និងពលរដ្ឋវៀតណាម ដែលអាចចាកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព។
វៀតណាមត្រៀមខ្លួនរួចជាស្រេចរាល់វិធានការឆ្លើយតបទៅនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា
(ẢNH TICK BẢN QUYỀN) Người phát ngôn Bộ Ngoại giao Việt Nam Phạm Thu Hằng. Ảnh: Kim Liễu/VOV5 អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូ ហាំង។ រូបថត៖ Kim Lieu/VOV5 ទាក់ទងនឹងពលរដ្ឋវៀតណាមនៅក្នុងតំបន់ជម្លោះ អ្នកនាំពាក្យលោកស្រី ហ្វាម ធូហាំង បានបញ្ជាក់ថា ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់ អ៊ីស្រាអែល និងប្រទេសជិតខាង បានពិនិត្យ និងចងក្រងសេចក្តីប្រាថ្នារបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសរៀងៗខ្លួន ហើយកំពុងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការជួយឧបត្ថម្ភសមស្រប។
TAG
VOV/VOVWORLD