វៀតណាមវាយតំលៃខ្ពស់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
25/10/2016 10:39
(VOV)_នារសៀលថ្ងៃទី១៤តុលា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Vo Van Tuan អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម និងជាអនុប្រធានគណៈកម្មាធិការបញ្ជាណែនាំ ក្រសួងការពារប្រទេស ទទួលបន្ទុកសកម្មភាពចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជួបសន្ទនាជាមួយក្រុមហ្វឹកហាត់ចល័ត
.jpg)
វៀតណាមវាយតំលៃខ្ពស់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (VOV)_នារសៀលថ្ងៃទី១៤តុលា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Vo Van Tuan អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម និងជាអនុប្រធានគណៈកម្មាធិការ បញ្ជាណែនាំ ក្រសួងការពារប្រទេស ទទួលបន្ទុកសកម្មភាពចូលរួមរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ជួបសន្ទនាជាមួយក្រុមហ្វឹកហាត់ចល័ត អង្គការសហប្រជាជាតិ ដឹកនាំដោយវរសេនីយ៍ទោ Adil Fichtali នាយកកម្មវិធីហ្វឹកហាត់អង្គការសហប្រជាជាតិ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧត្តមសេនីយ៍ឯក Vo Van Tuan បានអះអាងថា៖វៀតណាមវាយតំលៃខ្ពស់តួនាទី សកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងការងាររក្សាសន្តិភាព សន្តិសុខអន្តរជាតិ រួមចំណែក ដោះស្រាយជំលោះដោយសន្តិវិធី។ វរសេនីយ៍ទោ Adil Fichtali អះអាងថា៖នឹងខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីរួមសហការជាមួយវៀតណាម កសាងកងកម្លាំងរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិ បំពេញល្អរាល់ភារកិច្ចដែលបានដាក់ចេញ៕
Related





