វៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរ
14/02/2016 08:48
(VOV)_ដើម្បីទប់ទល់នឹងការខ្វះខាតថាមពលប្រពៃណីនាបច្ចុប្បន្ន វៀតណាមកំពុងអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរ។

វៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរ (VOV)_ដើម្បីទប់ទល់នឹងការខ្វះខាតថាមពលប្រពៃណីនាបច្ចុប្បន្ន វៀតណាម កំពុងអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរ។ តាមគំរោងការណ៍អភិវឌ្ឍន៍អគ្គីសនីជាតិ ដំ ណាក់កាល ២០១១-២០២០ អគ្គីសនីនុយគ្លេអ៊ែរ ជាការជ្រើសរើសត្រឹមត្រូវ រួមចំ ណែកជំរុញបណ្ដាផ្នែកឧស្សាហកម្មក្នុងប្រទេសអាអភិវឌ្ឍន៍។ លោក Hoang Anh Tuan ប្រធាន នាយកដ្ឋានថាមពលនុយគ្លេអ៊ែរ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានអោយដឹងថា៖ “ អភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលបរមាណូ។ វៀតណាមបានត្រៀមរៀបចំលក្ខណះ នានា ហើយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមការណែនាំរបស់អង្គការបរមាណូអន្តរ ជាតិនានា។ ត្រៀមរៀបចំប្រកបដោយល្អប្រសើរ ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព និងសន្តិសុខអគ្គីសនីនុយគ្លេអ៊ែរក្នុងអនាគតនេះ៕”
Related







