វៀតណាមយកចិត្តទុកដាក់ដល់កិច្ច សហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចការបង្ការទប់ទលនឹងគ្រោះធម្មជាតិ
06/06/2013 08:16
ព្រឹកថ្ងៃទី៦មិថុនាសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិត្រុបានយកមកពិភាក្សានៅក្នុង កិច្ចប្រជុំពេញអង្គរនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាម នីតិកាលទី៨។

សមាជិកាសភារួមមតិក្នុងកិច្ចប្រជុំ(រូបថតVNA) Vovworld-ព្រឹកថ្ងៃទី៦មិថុនាសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការបង្ការទប់ទល់នឹងគ្រោះ ធម្មជាតិត្រុបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គរនៃសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី៨។ដំណាងជាច្រើនបានអះអាងនូវការចាំបាច់ក្នុង ការផ្សព្ចផ្សាយច្បាប់នេះ។សេចក្តីព្រាងច្បាប់នេះបានបំពេញបន្ថែមការកំណត់មួយចំនួន ដែលក្នុងនោះមានការលើកទឹកចិត្តអង្គភាពអាជីវកម្មធានារាប់រងចូលរួមការធានារាប់រង គ្រោះធម្មជាតិ គោលនយោបាយកាត់បន្ថយពន្ឋចំណូលអង្គភាពអាជីវកម្មចំពោះខ្ទង់ វិភាគទានឲ្យគ្រោះធម្មជាតិជាដើមបណ្តាសមាជិកសមាជិកាសភាបានសង្កត់ធ្ងន់នូវការ ចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនេះ។លោក Huynh Minh Hoang សមាជិកសភាមណ្ឌលBac Lieu មានមតិថា៖“ ការបំពេញបន្ថែមជំពូកថ្មី១ស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចការបង្ការទប់ទល់នឹងគ្រោះធម្មជាតិបញជូលក្នុង សេចក្តីព្រាងច្បាប់គឺសមស្របនិងចាំបាច់។ពីព្រោះថាកិច្ចការនេះត្រូវការការចូលរួម នៃប្រទេសជាច្រើនសំដៅចែករំលែកបទពិសោធន៍គ្រប់គ្រងគ្រោះអាសន្នបណ្តាល ឡើងដោយគ្រោះធម្មជាតិ “៕
Related






