VOV WorldVOV World
វិបត្តិនៅស៊ីរីមានគ្រោះអាសន្តហួសចេញពីព្រំដែន។
06/10/2012 08:34
TTX-វិបត្តិនៅស៊ីរីមានសញ្ញាចាប់ផ្ដើមហួសចេញពី ព្រំដែននៃប្រទេសនេះ ក្រោយពេលប្រទេសជិតខាង​ ទួរគីនិងស៊ីរីបានប្រើប្រាស់អាវុធតបតគ្នាក្នុង​រយៈ ​ពេល៣ថ្ងៃជាបន្តបន្ទាប់។
វិបត្តិនៅស៊ីរីមានគ្រោះអាសន្តហួសចេញពីព្រំដែន។
ករណីវាយប្រហារដោយកាំភ្លើងធំពីស៊ីរីដែលធ្វើឲ្យជនស៊ីវិលទួរគី៥នាក់ត្រូវស្លាប់។        TTX-វិបត្តិនៅស៊ីរីមានសញ្ញាចាប់ផ្ដើមហួសចេញពីព្រំដែននៃប្រទេសនេះ ក្រោយពេលប្រទេសជិតខាង​ទួរគីនិងស៊ីរីបានប្រើប្រាស់អាវុធតបតគ្នាក្នុង​រយៈ​ ពេល៣ថ្ងៃជាបន្តបន្ទាប់។ ទួរគីនាថ្ងៃទី៥តុលាបានបាញ់តបវិញក្រោយ​ពេលគ្រាប់​កាំភ្លើងធំមួយគ្រាប់ពីស៊ីរីបាញ់ទៅលើដែនដីប្រទេសនេះ ជិតនឹងខ្សែព្រំដែន​រួម ​រវាងប្រទេសទាំងពីរ។ ករណីវាយប្រហារបានកើតមានឡើង២ថ្ងៃក្រោយពេល កើត​មានករណីវាយប្រហារដោយកាំភ្លើងធំពីស៊ីរីដែលធ្វើឲ្យជនស៊ីវិលទួរគី៥នាក់ ត្រូវស្លាប់។ បណ្ដាប្រទេសលីបង់​អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សូដង់ ក៏ត្រៀមបណ្ដាវិធានការ​ប្រុងប្រយ័ត្នសង្គ្រាមរីករាលដាល។ ក្នុងកាលៈទេសៈពិភពលោកព្រួយបារម្មណ៍ ថា សង្គ្រាមស៊ីរីនឹងរីករាលដាលទៅប្រទេសជិតខាង អគ្គលេខាធិការអង្គការ​ សហប្រជាជាតិ Ban Ki Moon បានសម្ដែងការព្រួយបារម្មណ៍អំពីស្ថានភាពឡើង​ជណ្ដើរនៃសកម្មភាពតឹងរឹងនិងអំពាវនាវប្រទេសនានាត្រូវខំប្រឹងប្រែងអត់ធ្មត់៕

More